សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចូលរួមយោបល់លើបញ្ហាកូវីដ-១៩

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រតិភូគណបក្ស នយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច-សង្គម។ក្នុងកិច្ចប្រជុំប្រចាំឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កូវីដ១៩ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។

សម្តេចតេជោ បានបញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ថា សម្តេចចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ១៩នេះ ថាតើ បានដោះស្រាយសមស្រប ឬនៅ តើនៅមានអ្វីទៀតជាចន្លោះប្រហោង។
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឲ្យប្រធានប្រតិភូគណ បក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនៈទាន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទ បច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយ នឹងការប្រឈមនឹងកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds