នាយករដ្ឋមន្រ្តីចិន៖ ចិនគាំទ្រផលិតផលកសិកម្ម នាំចេញពីប្រទេសទន្លេមេគង្គនាំទៅចិន
ថ្លែងក្នុងកិច្ចប្រជុំមេគង្គ ឡានឆាង នាព្រឹកថ្ងៃទី២៤សីហានេះ នាយករដ្ឋមន្រ្តីចិនឯកឧត្តម លី ខឺឈាង បានថ្លែងថា ការនាំចេញរបស់ចិនទៅអាស៊ានមានការកើនឡើងជាបន្តបន្ទាប់ ចំពោះការនាំចេញផលិតផលពីប្រទេសទន្លេមេគង្គទៅកាន់ប្រទេសចិនក៏មានការកើនឡើងប្រមាណ២២ភាគរយក្នុងខែកក្កដាកន្លងទៅនេះ។
នាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា នៅមានសក្តានុពលជាច្រើនទៀតដែលប្រទេសទន្លេមេគង្គ និងចិនត្រូវតែចាប់យកបន្តទៀត ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា។
ជាមួយគ្នានេៈនាយករដ្ឋមន្រ្តីចិនបានបង្ហាញឆន្ទៈថា ចិនគាំទ្រផលិតផលកសិកម្មនាំចេញពីប្រទេសទន្លេមេគង្គនាំទៅចិន ។