លោក ពេជ្រ ស្រស់៖ ខ្ញុំនឹងមានរឿងជាច្រើនលើកជូនលោក នាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍ឈានទៅរកការដោះស្រាយ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកនឹងនឹងមានរឿងជាច្រើនលើកជូនលោកនាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍ឈានទៅរកការដោះស្រាយ ហើយក៏មានសំនួរជាច្រើន ដើម្បីនឹងត្រៀមជូនលោកនាយករដ្ឋមន្រ្តីផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះនឹងមាន កិច្ចប្រជុំប្រចាំឆមាសទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹង សម្ដេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន ៕
គួរជម្រាបជូនថា នៅរៀងរាល់៦ខែម្តង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែមានជំនួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដើម្បីទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ពួកគេ មកពិនិត្យនិងដោះស្រាយ។