ម្សិលម៉ិញ ភ្ញៀវទេសចរដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានជាង ៣៣ ម៉ឺននាក់
(ភ្នំពេញ)៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេស ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៥៥៥នាក់។
ខេត្តដែលជា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ខេត្តសៀមរាប៖ ៤៥,៣០១នាក់, ខេត្តកែប៖ ៣៧,៦៧២នាក់, ខេត្តកំពត៖ ៣៥,៣០១នាក់, ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់, ខេត្តព្រះសីហនុ៖ ២៧,០២០នាក់, ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់, ខេត្តកោះកុង៖ ១៣,៤១១នាក់, ខេត្តកណ្តាល៖ ១២,៥៥១នាក់, ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់, ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់, ខេត្តរតនគិរី៖ ១០,២២៨នាក់។
លោករដ្ឋមន្ត្រី ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់»។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕