តោះមកស្គាល់តំបន់ទេសចរណ៍ជាច្រើនកន្លែងនៅខេត្តព្រះសីហនុសម្រាប់ថ្ងៃឈប់សម្រាក

ខេត្តព្រះសីហនុ មានកន្លែងដើរកំសាន្តជាច្រើនដូចជា ៖

១- តំបន់ឆ្នេរទាំង៩ក្នុងក្រុងព្រះសីហនុ,

២- កោះទាំង៣២ ក្នុងខេត្តព្រះសីហនុ

៣- តំបន់ឆ្នេរតាបាំង ពយយាយម៉ីឆ្នេរខ្សាច់សរ ឆ្នេរតេជោ ឆ្នេរព្រៃត្រែង ស្រុកស្ទឹងហាវ

៤- រមណីយដ្ឋានលើភ្នំខាងក្រោយ ផ្សារវាលរេញ ឬក្រោយសាលាស្រុកព្រៃនប់

៥- ស្ពានទឹកសាប ស្រុកព្រៃនប់

៦- រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ

៧- ឧទ្យានជាតិគីរីរម្យ ស្រុកកំពង់សីលា

៨- ឆ្នេរមាសឆ្នេរប្រាក់ ឧទ្យានជាតិរាម ស្រុកព្រៃនប់

៩- ស្ពានឆ្លងទៅកោះពស់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

១០- ទឹកធ្លាក់ថ្មរូង រមណីយដ្ឋានពិចនិក ស្រុកកំពង់សីលា

១១- ព្រៃកោងកាងកោះខ្យង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

១២- ពយជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់

១៣- ក្បាលហុងព្រែកចាក ឃុំរាម ស្រុកព្រៃនប់

១៤- ទីតាំងកំសាន្តទឹកធ្លាក់របស់ឯកឧត្តម លូ គឹមឈុន នៅស្រុកព្រៃនប់

១៥- ទឹកធ្លាក់នាងនួន ឃុំកំពង់ចិន ស្រុកព្រៃនប់ ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តកំពត

១៦- ព្រៃកោងកាង ជំពូរខ្មៅ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

១៧- ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង (ថ្មរូង) ស្រុកកំពង់សីលា ព្រមទាំងញ៉ាំអាហាសម្បូបែប មាន់អាំង ខៀវ ថុង វាលរេញ និងច្រើនកន្លែងទៀត ជិតប្រជុំជនវាលរេញ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងអាហារសមុទ្រស្រស់ៗបែបខ្មែរ ថៃ អឺរ៉ុប ចិន កូរ៉េ និងជប៉ុនដ៏សម្បូរបែប និងភេសជ្ជៈគ្រប់ប្រភេទលើឆ្នេរខ្សាច់ដ៏.សក្បុស ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds