សម្តេចហ៊ុន សែន៖ វៀតណាម«ប្រគល់ដីឱ្យកម្ពុជា»ជាង២ពាន់ហិតា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថារដ្ឋាភិបាលនៃប្រទេសវៀតណាម បានប្រគល់ដីមកឱ្យកម្ពុជាចំនួនជាង២ពាន់ហិតា។ ការថ្លែងបែបនេះក្នុងថ្លែងក្នុងពិធីបើកដំណើរការសាកល្បងសួនទឹកកម្សាន្ត GARDEN CITY WATER PARK នៅសង្កាត់ព្រែកតាសេក ខណ្ទជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ។
សម្តេច ហ៊ុន សែន ថា នៅតាមព្រំដែនកម្ពុជា-វៀតណាម វៀតណាមត្រូវប្រគល់ដីដល់កម្ពុជាជាង២ពាន់ហិតា ហើយដីទាំងអស់នោះ ត្រូវប្រគល់ជូនអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រង ដើម្បីធ្វើការបែងចែងឱ្យកងទ័ពការពារព្រំដែន។
សម្តេចបញ្ជាក់ថា ឥឡូវនេះនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម វៀតណាមត្រូវប្រគល់ដីដល់កម្ពុជាប្រមាណជាង២ពាន់ហិតា ដែលយើងកំពុងតែត្រៀមដែលខ្ញុំបានឱ្យបញ្ជាហើយ ដីនេះនៅពេលដែលវៀតណាមប្រគល់ឱ្យកម្ពុជា ត្រូវប្រគល់ឱ្យខេត្ត ធ្វើជាដីសង្គមកិច្ចប្រគល់ឱ្យកងទ័ព និងគនរបាលការពារព្រំដែន”។
ជាមួយគ្នានេះដែរ សម្តេចហ៊ុន សែន បានចំណាឯកភាពជាមួយលោក វ៉ា គឹមហុង ហើយសម្តេចបានបញ្ជាឱ្យឯកឧត្តមជាសុផារ៉ា ត្រៀមយកដីដែលវៀតណាមប្រគល់ឱ្យនេះឱ្យខេត្តគ្រប់គ្រងហើយអាទិភាពសម្រាប់កងទ័ពដែលគ្មានដី ឬអតីតយុទ្ធជន។
ទោះជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ពីទីតាំងដែលដែលវៀតណាមប្រគល់ដីដល់កម្ពុជានោះទេ ហើយជាមួយគ្នានោះ សម្តេចក៏បានព្រមានចាប់ខ្លូនបន្តចំពោះជនទាំងឡាយណាដែលរិះគន់ ឬយកបញ្ហាព្រំដែនជារឿងនយោបាយនោះឡើយ៕