អជ្ញាធរស្រុកបន្ទាយស្រី តុបតែងភូមិព្រះដាកយ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលទេសចរជាតិ និងអន្តរជាតិទៅលំហែរនៅថ្ងៃឈប់សម្រាក់
សៀមរាប៖ ខណៈដែលថ្ងៃឈប់សម្រាកជិតដល់អជ្ញាធរស្រុកបន្ទាយស្រី បាន រៀបចំតុប តែង ភូមិព្រះដាកយ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលទេសចរជាតិ និង អន្តរជាតិឲ្យទៅលេងកម្សាន្ត នៅទីនោះ។
រូបភាពជាច្រើនសន្លឹកបានបង្ហាញថា ក្រៅពីពន្លឺអំពូលភ្លើងនៅតាមដងផ្លូវដ៏ស្រស់បំព្រងនាពេលរាត្រីបង្ហាញពីសម្រស់ក្នុងភូមិ ភូមិព្រះដាក់ ជាភូមិគំរូបានត្រៀមរៀបចំតុបតែងលំអរួចរាល់ នៅតាមដងផ្លូវយ៉ាងស្រស់ស្អាតផងដែរ។ ចំណែកអ្នកភូមិវិញ ក៏បានរៀបចំកន្លែងលក់ដូរវត្ថុអនុស្សាវរី័យ៏ និងម្ហូបអាហារយ៉ាងច្រើនប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់ និងស្នាមញញឹមរាក់ទាក់ទទួលភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មកកំសាន្តក្នុងឪកាសការឈប់សម្រាកខាងមុខនេះ ។
អ្នកទាំងអស់គ្នានឹងមានអារម្មណ៏ថាប្លែកនៅពេលមកដល់ភូមិមួយនេះ ពិសេសជាងនេះទៅទៀតនោះ ក៏អាចភ្លក់នូវនំបញ្ចុកព្រះដាក់ដ៏ឈ្ងុយឆ្ងាញ់ ដែលអ្នកភូមិបានធ្វើដោយផ្ទាល់ដៃ៕