ព្រឹកនេះក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកឆ្លងកូវីដ១៩ ៣នាក់ថ្មីទៀតមានស្រុកកំណើតនៅខេត្តក្បូងឃ្មុំ ខណៈព្យាបាលជាសះស្បើយ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីនេះរួមមាន៖

បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ក្រសួងបានឱ្យដឹងថា បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩។

បច្ចុប្បន្ន អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds