ពួកមហាសេដ្ឋីនៅឌូបៃ គាំទ្រនាឡិកាផលិតដោយខ្មែរមើលទៅពួកគេពេញចិត្តខ្លាំងចំពោះប៊្រេនលំដាប់មួយនេះ (មានវីដេអូ)
នាឡិកាដៃតម្លៃថ្លៃ គុណភាពល្អ របស់ខ្មែរយើងពិតជាមិនធម្មតាមែន ដោយទទួលបានការគាំទ្រពីសំណាក់បរទេស មិនចាញ់ហីហោបរទេសមួយចំនួនឡើយ។
ពិតជាអស្ចារ្យខ្លាំងណាស់កូនខ្មែរយើងបានផលិត នាឡិការយ៉ាងស្រស់ស្អាតហើយបានធ្វើឲ្យមានការគាំទ្ររហូតទៅដល់ប្រទេសដែលសម្បូរទៅដោយពួកមហាសេដ្ឋីដែលនៅក្នុងវប្រទេស ឌូបៃ ។
នាឡិកាដៃម៉ាក PU ( ពូ ) ដែលផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗដោយប្រអប់រំលេចដោយអក្សរនិងលេខខ្មែរ លេខនិងទ្រនិចនាឡិកាធ្វើអំពីផ្លាកទីនសុទ្ធ ហើយអាចការពារជម្រៅទឹករហូតទៅដល់ ៥០ម៉ែត្រ ដែលអាចការពារវិទ្យុសកម្មបានទៀតផង ចំណែកតួគឺមិនច្រែស មានភាពរឹងមាំខ្លាំង ជាប្រភេទមាស៊ីនអូតូ។
នាឡិកានេះមានខ្សែជាប្រភេទឈើខ្មៅរលោង និងឈើបេង ហើយក្នុងមួយគ្រឿងៗតម្លៃក្រោម ៤០០ ដុល្លារប៉ុណ្ណោះសម្រាប់នាឡិកាដែលផលិតដោយដៃប្រភេទនេះ៕ ទំនាក់ទំនងផ្នែកលក់ 093441744។
សូមមើលវីដេអូខាងក្រោម៖
កាបើកប្រអប់ ពូ ហើយជាអតិថិជន001 PU international នៅDubai .
Posted by PU Watch official Cambodia on Thursday, November 1, 2018