មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ដំណាំអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលបានកំណត់ជាទំនិញអាទិភាពសម្រាប់នាំចេញប្រទេសចិន

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ ថា ដំណាំអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលបានកំណត់ជាទំនិញអាទិភាពសម្រាប់បន្តចរចា និងនាំចេញប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចុះហត្ថលេខាដាក់ឲ្យដំណើរការជាផ្លូវការនោះ។

លោក ថា «ខ្ញុំក៏សង្ឃឹមថាក្រោយពីយើងចរចាពាណិជ្ជកម្មសេរីជាមួយចិនហើយ មុខដំណាំដទៃទៀតនឹងហក់ឡើងទាំងផលិតកម្ម ទាំងការកែច្នៃ និងការនាំចេញ មានមៀនប៉ៃលិន យើងក៏កំពុងតែដាក់នៅក្នុងដំណាំអាទិភាព មានផ្លៃទុរេន មានដូងក្រអូប មានទឹកមាត់ត្រចៀកកាំ ជាមុខទំនិញមួយអាទិភាពសម្រាប់ទីផ្សារប្រទេសចិន»។
បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ចំនិតដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ។ ចំណែក បន្លែសិរីរាង្គក៏ជាមុខទំនិញដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជំរុញការនាំចេញផងដែរ ដោយត្រូវកំណត់ទីផ្សារគោលដៅឲ្យសមនឹងមុខទំនិញ ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកររូបនេះ ក៏បានលើកឡើងពីកសិផលដែលនឹងត្រូវតម្រង់ទិញសម្រាប់ការនាំចេញផងដែរ ដែលមានអង្ករសិរីរាង្គ ពោធក្រហម ដំឡូងមី ខណៈដែលផ្លែចេកស្រស់របស់កម្ពុជាទទួលបានគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន។

សូមជម្រាបថា របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថាក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន។ ក្នុងនោះមាន ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី និងប្រទេសមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds