សម្តេចតេជោ ៖ ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ការពារខ្លួនពីគ្រោះធម្មជាតិ និងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព នារដូវភ្លៀងធ្លាក់ និងចេះការពារខ្លួនពីបាតុភូគ្រោះធម្មជាតិ ដូចជាព្យុះភ្លៀង ខ្យល់កន្ត្រាក់ជាដើម។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះ មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ ។

ជាមួយគ្នានេះដែរ សម្តេចអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់ នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើងពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ ឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សូមបងប្អូនប្រជាពលរដ្ឧឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open