ករណី​សង្ស័យ​ជំងឺ​​គ្រុនឈី​ក​ឡើង​ដល់​ ១៥ខេត្តហើយ

ភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែសីហា​នេះ ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​នៅទូ​ទាំង​ប្រទេស គឺ​មានការ​កើនឡើង ១០២០​ករណី​សង្ស័យ​ឡើង​ដល់​១៧០០ ករណី​សង្ស័យ ដែល​កើត​មាន​ឡើង​លើ​ខេត្ត​ចំនួន​១៥ ដែល​លើក​មុន​មាន​តែ​១២​ខេត្ត ក្រោយមក​មាន​៣​ខេត្ត​ទៀត គឺ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តកណ្តាល ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា សូម​បងប្អូន​ត្រូវ​ប្រមូល​សំបក​ដប កំប៉ុង និង​កង់​ឡាន ទុកដាក់​ឲ្យ​បាន​ល្អ ជៀសវៀង​កុំ​ឲ្យ​កើតជា​ដង្កូវទឹក នាំ​ឲ្យ​មាន​មូស​ខ្លា​កកើត ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ដែល​អាច​ដក់​ទឹក ចំពោះ​ពាងទឹក និង​អាង​ទឹក គឺ​ត្រូវ​ដាក់​អា​បែ​ត និង​លុប​បំបាត់​នៅ​សំបក​កង់ ឬ​ក៏​ចាន ឆ្នាំង ដែល​ដាក់​ឲ្យ​សត្វ​ផឹក ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា បាន​បញ្ជាក់​ថា ចៀសវៀង​យ៉ាងណា​កុំ​ធ្វើ​ឲ្យ​មាន​មូស​ខាំ​ឲ្យ​សោះ ជា​ពិសេស​មូស​វា​អាច​ខាំ​យើង​នៅ​ពេល​ថ្ងៃ បើ​មាន​មុង​ច្រ​លក់​ថ្នាំ សូម​ប្រើ​មុង​នោះ ជា​ជាង​ឲ្យ​មូស​ខាំ ។ ចំពោះ​ការ​ដើរ​កម្សាន្ត​ខាង​មុខ សូមកុំ​ភ្លេច​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ក៏​អាច​មាន​មូស​ខាំ ត្រូវ​ប្រយ័ត្ន និង​ការពារ​គ្រប់ពេល ។

ខេត្តដែលមានករណី​សង្ស័យ​ជំងឺ​​ឈី​ក​ រួមមានខេត្តសៀមរាប បន្ទាយ​មាន​ជ័យ ព្រះ​វិហារ និង​កំពង់ចាម ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះ​សីហ​នុ ពោធិ៍សាត់ ស្ទឹង​ត្រែង ប៉ៃលិន កំពង់ធំ បាត់ដំបង និង​ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds