វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះMOU ជាមួយលោកហង្ស សុធី ដើម្បីអភិវឌ្ឍន៍ក្នុងបរិវេណសាលា

វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប រៀបចំពីធីចុះអនុស្សរណៈយោគយល់គ្នាជាមួយអ្នកវិនិយោគិនលោកហង្ស ស្តីពីការអភិវឌ្ឍន៍ដោយវិនិយោគសាងសង់ ដំណើរការផ្សារទំនើប ជួលជុល កែលម្អ អាគារ និងផ្ទះជំនាញការ ក្នុងបរិវេណទីធ្លាវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ដោយភាគីខាងវិទ្យាស្ថាន តំណាងដោយលោកបណ្ឌិត ធន់ វឌ្ឍនា ជានាយក និង លោក ហង្ស សុធី ដែលមានអ្នកចូលរួមប្រមាណជាង២០នាក់ពីធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ កក្កដានេះ នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។

គោលបំណង នៃអនុស្សរណៈនេះ គឺដើម្បីផ្តល់ក្របខ័ណ្ឌការងារផ្លូវការសម្រាប់សហប្រតិបត្តិការ និងសម្រួលដល់កិច្ចសហការគ្នារវាងភាគីទាំងពីរ ឈរលើមូលដ្ឋានផ្តាច់មុខ ក្នុងវិស័យមានប្រយោជន៍រួម។ ទិសដៅ នៃកិច្ចសហការនេះ គឺដើម្បីគាំទ្រវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប លើមាគ៌ាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ថាប័នប្រកបដោយចីរភាព តាមរយៈការកសាងភាពជាដៃគូ។

នៅក្នុងអនុស្សរណៈនេះបានអោយដឹងថា លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងលោក ហង្ស សុធី គាំទ្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាព និងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសផ្នែកទីផ្សារកសិកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ 

ជាមួយគ្នានេះដែរ ភាគីទាំងពីរប្តេជ្ញា នឹងខិតខំធ្វើការជាមួយគ្នា ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស ប្រមូលធនធានហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយអភិបាលកិច្ចល្អ ដែលអាចមានសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិជាសកលនាពេលបច្ចុប្បន្ននេះ ដូចជាកាថមថយសេដ្ឋកិច្ច នឹងកូវីដ១៩ជាដើម ដើម្បីចូលរួមធានាដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds