ដំណឹងបន្ទាន់ ក្រសួងសុខាភិបាល ប្រកាសតាមចាប់អ្នកលក់ថ្នាំពេទ្យប្រភេទនេះ បើបងប្អូនឃើញសូមរាយការណ៍ប្រាប់អាជ្ញាធរ
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានអះអាងថា ក្រសួងបានស្រាវជ្រាវ រកឃើញមាន ឱសថឈ្មោះ Augbatam 312,5 ផលិតដោយ Mekophar Chemical Pharmaceutical J.S.Co គ្មាន លេខបញ្ជិកា និង គ្មានការទទួលស្គាល់ពី ក្រសួងសុខាភិបាល ។ អាស្រ័យហេតុនេះ និង អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាល មានវិ ធាន ការដូច ខាងក្រោម៖
១. គ្រប់អភិបាល នៃ គណៈអភិបា ល រាជធានី ខេត្ត ត្រូវណែនាំដល់លោ ក លោស្រី ប្រធានមន្ទីរ សុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ ដល់គ្រប់សេវាសុខាភិបា លឯកជន និង គ្រឹះស្ថាន លក់ឱសថទាំងអស់បញ្ឈប់ការ ប្រើប្រាស់ និង តាំងលក់ ឱស ថឈ្មោះ Augbatam 312,5 គ្មាន លេខបញ្ជិកា នេះតទៅទៀត ។
២.ភ្នាក់ងារត្រួត ពិនិត្យឱសថ ត្រូវសហកា រជាមួយមន្ទីរសុខាភិបាល រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និង អាជ្ញាធរមានស មត្ថកិច្ច ដើម្បី តាមដានរកជនខិល ខូចមកផ្តន្ទាទោស និង ប្រមូលឱស ឈ្មោះ Augbatam 312,5 គ្មាន លេខបញ្ជិកា មកក ម្ទេ ចចោល ។
៣. លោក លោស្រី ឱស ថការី ដែលទទួលបន្ទុក បច្ចេកទេស នៃ គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និង តាំងលក់ ឱសថឈ្មោះ Augbatam 312,5 គ្មានលេខបញ្ជិកា ជាបន្ទាន់ ។
៤. ក្រសួងសុខាភិបាល នឹងចាត់វិធាន ការតឹងរ៉ឹង តាមផ្លូវច្បាប់ ចំពោះជ នខិលខូច សេវាសុខាភិ បាលឯកជន និង គ្រឹះស្ថាន លក់ឱសថទាំ ងអស់ ដែលនៅ តែបន្តចែកចាយ ឬ តាំងលក់ឱស ថខុសច្បាប់ ខាងលើ ។
ក្រសួងសុខាភិបាលស ង្កត់ធ្ងន់ថា ករណីបាន ជួប ឬ បានឃើញជន ណា កំពុងចែក ចាយ ឬ កំពុង តាំងលក់ឱសថខុសច្បាប់ខាង លើនេះ សូមបងប្អូន ប្រញា ប់ផ្តល់ ព័ត៌មាន ឬ ត្រូវការព័ត៌ មានបន្ថែម សូម ទំនាក់ទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕