កាប់សម្លាប់បងប្អូនបង្កើតខ្លួនឯង ព្រោះតែជម្លោះដីធ្លី
សៀមរាប ៖ ជម្លោះដីធ្លី រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត បង្កជារឿងកាប់សម្លាប់គ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត បង្ករដោយ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ បានយកកាំបិតប័ងតោកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងស្រី និងប្អូនស្រីបង្កើតរបស់ខ្លួន បណ្ដាលអោយស្លាប់ទាំង២នាក់ (ដោយមូលហេតុជម្លោះដីធ្លី)។
ជនរងគ្រោះ ទី១/ ឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ,ឃុំ,កើតហេតុខ (ស្លាប់)។ ២/ឈ្មោះ វ៉ូ ខុត ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅ ភូមិ,ឃុំកើតហេតុ(ស្លាប់)។
អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ និង កសាងសំនុំរឿងរួចរាល់និងបញ្ជូន ទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទកែសម្រួលដោយ ៖ កាម៉ងដូ