ក្លឹប​ធ្លាប់​ល្បីឈរ​លើ Man City, PSG ក្លាយ​ជា​ទៅក្លឹបមួយ​ស្ទើរ​លែង​មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា

ក្លឹប​ធ្លាប់​ឈរ​លើ Man City, PSG ក្លាយ​ជា​ក្លឹប​ស្ទើរ​លែង​មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​បាន​អះអាង​ថា អ្នកគាំទ្រ Bolton កាលណោះ​ គឺជា​មនុស្ស​ដែល​មាន​សុភមង្គល​បំផុត​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

បាល់ទាត់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មូលហេតុ​សុភមង្គល​នេះ។ ពួកគេ​សប្បាយ​នៅ​ពេល​មើល​ការ​ប្រកួត​របស់ Jay-Jay Okocha, Youri Djorkaeff និង Nicolas Anelka នៅ​សម័យ​នោះ។

ប៉ុន្តែ​អស់​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា ប្រាក់​ខែ​រដូវក្តៅ​បើក​ឲ្យ​កីឡាករ​ខ្លះ​ទាន់​ពេល ហើយ​ខ្លះ​ទៀត​មិន​ទាន់​ពេល ហើយ​ប្រាក់​ខែ​សម្រាប់​ខែ​កុម្ភៈ និង ខែ​មីនា​នៅ​មិន​ទាន់​ទូទាត់​​នៅ​ឡើយ។

Bolton លេង​៤៣​ប្រកួត​ ចាញ់​២៧​លើក និង​មាន​ត្រឹម​តែ ៣២​ពិន្ទុ កំពុង​ឈរ​លេខ​២​បាត​តារាង​ English League Championship ដែល​ជា​ក្របខ័ណ្ឌ​បាល់ទាត់​លំដាប់​ទី​២​របស់​អង់គ្លេស ហើយ​​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ទៅ​លេង​លីគ​លំដាប់​ទី​៣​នៅ​រដូវ​កាល​ក្រោយ​ ទោះ​សល់​​៣​ប្រកួត​ទៀត​មុន​ចប់​រដូវកាល​ក៏​ដោយ។

Bolton មាន​ម្ចាស់​ក្លឹប​ដែល​មាន​លុយ​តិចតួច

ចាប់​តាំងពី​លោក Ken Anderson បាន​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប Bolton ក្នុង​ឆ្នាំ ២០១៦ បុរស​ដែល​មាន​មូលនិធិ​តិចតួច ហើយ​គ្មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម Bolton Wanderers បាន​ធ្វើ​ឲ្យ​ក្លឹប​ជំពាក់​បំណុល​​គេ​វ័ណ្ឌក។

Ken Anderson បាន​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប Bolton ក្នុង​ឆ្នាំ ២០១៦ បុរស​ដែល​មាន​មូលនិធិ​តិចតួច

កាល​ពី​ឆ្នាំ​២០១៧ មាន​ការ​ភ្ញាក់ផ្អើល​ជា​សាធារណៈ​មួយ​បាន​កើតឡើង​រវាង​ម្ចាស់​ក្លឹប​គឺ​លោក Anderson និង Dean Moxey ។ ខ្សែ​ការពារ​រូប​នេះ​ត្រូវ​បាន​ម្ចាស់​ក្លឹប​បង់​ប្រាក់​ឲ្យ​ដោយ​ផ្អែក​ទៅ​លើ​ចំនួន​ប្រកួត​ដែល​គេ​បាន​ចូល​លេង​នៅ​រដូវ​កាល​មុន​ប៉ុណ្ណោះ ហើយ​កីឡាករ​​ខ្លះ​ទៀត​ត្រូវ​ម្ចាស់​ក្លឹប​ជំពាក់​លុយ។

បញ្ហា​បើក​ប្រាក់​ខែ​​មិន​ទៀង​ទាត់​នេះ​បាន​កើត​ឡើង​ម្តង​ទៀត​នៅ​ឆ្នាំ​ ២០១៨។ ក្រោយ​​កីឡាករ Karl Henry ចាកចេញ​ពី Bolton កីឡាករ​រូប​នេះ​នៅ​តែ​បង្ហោះ​សារ​លើ Twitter ទាមទារ​ប្រាក់ខែ​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​គាំទ្រ​បាន​សូមទោស​ខ្សែ​បម្រើ​រូប​នេះ​ចំពោះ​ឥរិយាបថ​​មិន​ល្អ​របស់​ម្ចាស់​ក្លឹប។

Bolton គ្មាន​ប្រាក់​បង់​ពន្ធ​ត្រូវ​ប្រឈម​នឹង​តុលាការ គណនី​ធនាគារ​ត្រូវ​បាន​​បង្កក។ ក្រុម​បុគ្គលិក​រង់​ចាំ​ប្រាក់​ខែ​មួយ​ខែ​ហើយ​មួយ​ខែ​ទៀត​នៅ​តែ​មិន​ឃើញ។ កីឡាករ​ធ្វើ​ពហិការ​មិន​ព្រម​ទៅ​ហ្វឹក​ហាត់។

អនាគត​​ថ្មី​របស់​ក្លឹបអាច​ប្រសើរ ឬ កាន់​តែ​យ៉ាប់យឺន?

នៅ​ទីបំផុត Anderson បាន​យល់ព្រម​លក់​ក្លឹប​ឲ្យ​ទៅ Laurence Bassini បុរស​ដែល​​ធ្លាប់​ប្រកាស​ក្ស័យធន​ចំនួន​២​ដង។ អតីត​ម្ចាស់​ក្លឹប Watford រូប​នេះ​ត្រូវ​បាន​ហាមឃាត់​រយៈពេល ៣ ឆ្នាំ​មិន​ឲ្យ​​រកស៊ី៏​ក្នុង​ក្លឹប​បាល់ទាត់​ណា​មួយ​ឡើយ ​បន្ទាប់​ពី​រក​ឃើញ​ថា​លោក​បាន​រំលោភ​ច្បាប់។

អត្ថបទ៖ គឹមស្រ៊ិន

ប្រភព៖ Four Four Two

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds