ព្រះនាងតូច ជេន ណា លេងស្ទាយសាហាវខប់ៗមិនចាញ់ម៉ូដែល

(សិល្បៈកម្សាន្ត) ៖ ព្រះនាងតូច នរោត្តម ជេន ណា ដែលតែងតែទទួលការស្ងើចសរសើរពីមហាជន ចំពោះសមត្ថភាពរបស់ព្រះនាងដែលមានដុងពីធម្មជាតិខាងសិល្បៈគ្រប់ទម្រង់ ពូកែរាំង ច្រៀងពិរោះ រួមទាំងមានសមត្ថភាពខ្ពស់ខាងសម្តែងទៀតផង ។

ថ្មីៗនេះទៀតសោត ព្រះនាងតូចអង្គនេះ បានធ្វើឲ្យសាធារណៈជន និងអ្នកគាំទ្រភ្ញាក់ផ្អើលមួយកម្រិតទៀត ជាមួយនឹងការតុបតែងព្រះកាយឡើយឆើតឆាយ មើលទៅស្រស់ប្រិយមិត្តដូចស្ត្រីវ័យក្រមុំក្រពុំស្រស់ស្អាត។ តាមរយៈរូបថតជាច្រើនសន្លឹករបស់ព្រះនាងតូច នរោត្ត ជេន ណា គេកត់សម្គាល់ឃើញថាព្រះនាង លេងស្ទាយមិនចាញ់មនុស្សធំប៉ុន្មាននោះទេ ហើយកាយវិការ ការប្រើប្រាស់ទឹកមុខទៀតសោត គឺមិនចាញ់តារាម៉ូដឌែលលំដាប់អាជីពឡើយ ពីព្រោះព្រះនាងបានលេងស្ទាយយ៉ាងខ្យូតៗ ឈុតពណ៌ក្រហមឆើត ជាមួយនឹងការផាត់មុខកាចៗ និងប្រកបដោយភាពជឿជាក់ ។ បន្ទាប់ពីបង្ហោះរូបនោះហើយ ព្រះនាងតូច ដែលទើបតែមានវ័យត្រឹម ៨ព្រះវស្សារូបនេះ បានឆក់យកការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនទៅលើរូបសម្រស់ស្រស់ស្អាតពីធម្មជាតិនៅក្នុងរូបមួយនោះ ។
គួរបញ្ជាក់ផងដែរថា ព្រះនាងតូច នរោត្តម ជេណា ទើបតែចូលប្រឡូកនៅក្នុងវិស័យសិល្បៈ ប៉ុន្តែព្រះនាងទទួលបានការគាំទ្រជាច្រើនទៅលើសមត្ថភាពរបស់ព្រះនាង ព្រមទាំងក្តោបបានទីផ្សារពាណិជ្ជកម្ម និងតំណាងឲ្យផលិតផលជាច្រើន ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds