កីឡាករ ៦រូបដែលនឹងប្រកួតជាមួយក្លឹបចាស់នៅ UCL
នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតយូហ្វាឆេមពានស៍លីគរដូវកាល២០១៨-២០១៩ ក្លឹប Liverpool នឹងត្រូវប៉ះជាមួយ Barcelona ហើយ Tottenham Hotspur នឹងប្រកួតជាមួយ Ajax។ នៅក្នុងការប្រកួតទាំងពីរគូនេះ មានតារាបាល់ទាត់ ៦រូបដែលនឹងមានឱកាសប្រកួតជាមួយក្លឹបចាស់របស់ខ្លួនជាលើកដំបូង។
1.Sanchez បានចុះកុងត្រាជាមួយក្លឹប Ajax កាលពីខែមិថុនាឆ្នាំ២០១៦ ដោយផ្ទេរមកពីក្លឹប Atletico Nacional ក្នុងតម្លៃត្រឹមតែ ៥លានអឺរ៉ូប៉ុណ្ណោះ ហើយនៅក្នុងរដូវកាលដំបូងរបស់គេ គេបានជួយឲ្យក្លឹបនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតយូហ្វាយូរ៉ូប៉ាលីគ ដោយប៉ះជាមួយក្លឹប Manchester United។
2. កីឡាករ Jan Vertonghen – ក្លឹប Tottenham Hotspur
កីឡាករ Jan Vertonghen បានចូលរួមជាមួយ Ajax កាលពីឆ្នាំ២០០៣ និងបានចាប់ផ្ដើមអាជីពបាល់ទាត់ជាផ្លូវការជាមួយក្លឹបនេះនៅ ៣ឆ្នាំក្រោយមក។ គេត្រូវបានខ្ចីជើងពី Ajax ទៅលេងនៅក្លឹប RKC Waalwijk ពេញមួយរដូវកាល ខណៈដែលគេនៅបន្តចូលលេងឲ្យ Ajax បាន ២២០លើក នៅចុងរដូវកាល ២០១១-២០១២ ដោយរកគ្រាប់បាល់បាន ២៨គ្រាប់ផងដែរ។
3.កីឡាករ Toby Alderweireld – ក្លឹប Tottenham Hotspur
Toby Alderweireld គឺជាអតីតកីឡាករ Ajax តែម្នាក់គត់នៅក្នុងបញ្ជីនេះដែលមិនមែនផ្ទេរចេញពី Ajax មក Tottenham តែម្ដងនោះទេ។
Alderweireld បានចូលរួមជាមួយ Ajax កាលពីឆ្នាំ២០០៤ ហើយបានចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹបនេះជាផ្លូវការនៅខែមករាឆ្នាំ២០០៩។ នៅរដូវកាលបន្ទាប់ គេមានឱកាសបានចូលរួមក្នុងជម្រើស ១១នាក់ដំបូងដោយសារកីឡាកររួមសញ្ជាតិគឺ Thomas Vermaelen បានផ្ទេរទៅក្លឹប Arsenal។
4.កីឡាករ Christian Eriksen – ក្លឹប Tottenham Hotspur
អតីតកីឡាកររបស់ក្លឹប Ajax ទាំង ៤រូបដែលបានប្ដូរមកលេងនៅ Spurs សុទ្ធតែធ្វើបានល្អសម្រាប់ក្លឹបមួយនេះ ប៉ុន្តែកីឡាករដែលមានជោគជ័យលេចធ្លោជាងគេគឺ Christian Eriksen។ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះចូលក្នុងចំណោមកីឡាករដែលក្លឹប Tottenham ទិញដោយប្រើទឹកប្រាក់ដែលបានពីការលក់កីឡាករ Gareth Bale ហើយទឹកប្រាក់ ១១លានផោនដែលគេចំណាយទិញ Eriksen គឺប្រៀបប្រដូចទៅនឹងការប្លន់ទាំងថ្ងៃអញ្ចឹង។
5.កីឡាករ Luis Suarez – ក្លឹប Barcelona
Luis Suarez គឺជាអតីតកីឡាករ Ajax ទី៥ នៅក្នុងបញ្ជីនេះ ប៉ុន្តែបើ Barcelona នឹងប៉ះ Ajax នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ គេនឹងមានឱកាសប្រកួតជាមួយក្លឹបចាស់របស់គេមួយនេះ។
6.កីឡាករ Philippe Coutinho – ក្លឹប Liverpool FC
តាំងពីឆ្នាំ២០១០ មក ក្លឹប Barcelona បានទិញកីឡាករ ៣រូបពីក្លឹប Liverpool ហើយ Philippe Coutinho ជាកីឡាករចុងក្រោយក្នុងចំណោម ៣រូបនោះ។
Coutinho បានចូលរួមជាមួយ Liverpool កាលពីខែមករា ឆ្នាំ២០១២ ដោយផ្ទេរមកពីក្លឹប Inter Milan ក្នុងតម្លៃផ្ទេរ ៨,៥លានផោន ហើយបានបង្ហាញថ្វីជើងរបស់ខ្លួនភ្លាមៗដែរ។ គេបានលេង ២០១ប្រកួតឲ្យ Liverpool ដោយរកបានគ្រាប់បាល់ ៥៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤៥គ្រាប់ មុននឹងការផ្ទេរប្រកបដោយភាពចម្រូងចម្រាស់ទៅ Barcelona កាលពីខែមករាឆ្នាំ២០១៨។