នារីវ័យក្មេងនិយាយអ្វីខ្លះ? ទៅកាន់ប្តីចំណាស់របស់ខ្លួនក្រោយបានគ្នាជាប្តីប្រពន្ធយូរមកហើយនោះ
(ភ្នំពេញ)៖ ប្រិយមិត្ដប្រាកដជានូវចាំរឿងរ៉ាវស្នេហខុសវ័យមួយគូ ដែលត្រូវបានមហាជន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ធ្លាប់បានធ្វើការស៊ែរចែករំលែកតៗគ្នា ពេញបណ្ដាញសង្គម កាលពីមួយរយៈធំកន្លងទៅនេះ ដោយសារតែកូនកំលោះ និងកូនក្រមុំ។
ប្ដីប្រពន្ធខុសជំនាន់មួយគូនេះ ពួកគាត់ល្បីតាំងពីថ្ងៃការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់សព្វថ្ងៃនេះតែម្ដង។ ទន្ទឹមនឹងនោះ ស្រាប់តែកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Neng Chanthy Chamming ដែលត្រូវជាភរិយា បានសរសេររៀបរាប់ថា «ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនអោយស្គាល់ពីបុព្វហេតុនៃការរស់ អូនសែនពេញចិត្តដែលបានក្លាយជាដៃគូជីវិតដេីររួមផ្លូវជាមួយបង ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូជីវិតរបស់អូនជាមនុស្សល្អ ទោះបីយេីងគ្មានគ្រប់យ៉ាងតែអ្វីដែលយេីងមាន គឺយេីងមានចិត្តនឹងតស៊ូជាមួយគ្នា ស្គាល់ជីវិតថាតេីយេីងចង់បានអ្វី? អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង អូនចង់ឃេីញបងមានសុខភាពល្អ អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំអោយបងបានស្ថិតនៅជាមួយរហូតទៅ អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់ (ផ្ទះ លុយកាក់) យេីងគ្មានឡេីយ តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង» ៕