ប្រធានមូលនិធិសប្បុរសធម៌នៃគណបក្សយុវជនកម្ពុជា ចុះយកអង្ករចែកជូនលោក តា លោកយាយ និង ប្រជាពលរដ្ឋដែលលំបាកខ្លាំងចំនួន ១៦គ្រួសារ នៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ

(តាកែវ)៖ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ លោកយាយ លោកតា និង ប្រជាពលរដ្ឋដែលលំបាកខ្លាំងចំនួន ១៦គ្រួសារ ដែលរស់នៅក្នុង ភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវនោះ លោក ផន ផល្លា ដែលជាប្រធានមូលនិធិសប្បុរសធម៌នៃគណបក្សយុវជនកម្ពុជាបាន ចុះយកអង្ករចែកជូនលោក តា លោកយាយ និង ប្រជាពលរដ្ឋដែលលំបាក ក្នុងជីវវភាព ក្នុងអំឡុងពេលនៃវិបត្តកូវីដ១៩ននេះ។

ក្នុងហ្វេសប៊ុក ដែលបានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយក បានសរសេរថា «នៅព្រឹកថ្ងៃទី២០នេះផងដែរ ខ្ញុំបាទ ផន ផល្លាជាប្រធានមូលនិធិសប្បុរសធម៌នៃគយក ផ្ទាល់
បានចុះមកដល់ភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីយកអង្ករចែកជូនលោក
តា លោកយាយ និង ប្រជាពលរដ្ឋដែលលំបាកខ្លាំងចំនួន ១៦គ្រួសារផងដែរ ។
ទទឹមនឹងនេះ ខ្ញុំក៏មើលឃើញថា ចាសៗជរានៅតាមតំបន់ភូមិស្រុករបស់យើងភាគច្រើន លោក
មានវ័យចាស់ៗហើយ ហើយសុខភាពរបស់លោកក៏មិនដូចមុនដែរ អ៊ីចឹងហើយ សូមកូនចៅទាំងអស់
មេត្តាយកចិត្តទុកដាក់ និង ចាប់អារម្មណ៍ពីសុខទុក្ខរបស់លោកឲ្យខ្លាំងឡើងថែមទៀតផងដែរ» ។

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
#ចូររួមគ្នាចែករំលែកដោយក្តីស្រលាញ់
#មូលនិធិសប្បុរធម៌នៃគយក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds