S-400របស់រុស្សី ត្រាំថាកាកណាស់!! SR-71 អាមេរិកល្បឿនលឿនជាងគេបំផុត(3528km/h)ក្នុងពិភពលោក,លឿនជាងសំឡេង៣ដង, ខណៈមីស៊ីលចិនបានត្រឹមហិតផ្សែងពីក្រោយ..
SR-71 ជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុត(3528km/h)ក្នុងពិភពលោកដោយលឿនជាងសំឡេង3ដង និង មីស៊ីលមិនអាចតាមទាន់។ គេប្រេីវាដេីម្បីឈ្លបបការណ៍ តែសោកស្តាយវាត្រូវបានបោះបង់ ដែលជំនួសដោយការឈ្លបការណ៍តាមរយ:ផ្កាយរណបវិញ ។ មូលហេតុដែលគេបង្កេីតវាឡេីង គឺដោយសារក្នុងសង្រ្គាមត្រជាក់នៅថ្ងៃទី01ខែ05ឆ្នាំ1960 យន្តហោះឈ្លបការណ៍U-2របស់សហរដ្ឋអាមេរិចដែលបេីកលេីដែនអាកាសសហភាពសូវៀត ត្រូវបានសូវៀតប្រេីមុីស៊ីលបាញ់ទម្លាក់ ហេីយវាក៏ជាចំណុចខ្វះខាតមួយដែលអាមេរិចត្រូវកែដេីម្បីជោគជ័យឈ្លបការណ៍លេីទឹកដីសូវៀត នោះគឺអាមេរិចសម្រេចបង្កេីតយន្តហោះSR-71នេះ ដោយសហរដ្ឋអាមេរិចបានប្រេីប្រាស់SR-71នេះយះពេលជិត2ទស្សវត្សរ៍ត្រឹម1998 ។
តាមរយៈLockheed Martinដែលលោកជាអ្នកស្រាវជ្រាវនៅឧស្សាហកម្មអាកាសចរណ៍Kelly ,យន្តហោះSR-71ជាយន្តហោះដែលត្រូវបានបង្កេីតជោគជ័យនៅឆ្នាំ1966ដោយមានល្បឿនលឿនជាងគេបំផុតមកដល់បច្ចុប្បន្ន និងអាចហោះកម្ពស់ខ្ពស់បំផុត7 000ទៅ8 500 feet ហេីយលឿនជាងសំឡេង3ដង អាចគេចមុីស៊ីលសត្រូវយ៉ាងងាយ ។ នៅពេលនោះវាត្រូវបានផលិតចំនួន32គ្រឿង តែ13គ្រឿងមានបញ្ហាគ្រោះថ្នាក់ ដែលមិនមែនជាការវាយប្រហាររបស់សត្រូវឡេីយ ។ នៅពេលយន្តហោះត្រូវបានហោះ អាកាសយានិកមេីលតាមកញ្ចក់ខាងមុខអាចឃេីញភាពកោងរបស់ភពផែនដី45ដឺក្រដោយមួយជំហៀងភ្លឺ និង មួយជំហៀងទៀតងងឹត ។
ចំណែកលោកColonel Richard Grahamដែលជាអតីតអកាសយានិកយន្តហោះSR-71នេះ លោកបាននិយាយថា យន្តហោះនេះត្រូវបានបង្កេីតដោយលោហះTitanium ខណៈយន្តហោះដទៃបង្កេីតឡេីងដោយអាលុយមីញ៉ូម ដោយសារTitaniumមិនអាចរលាយក្នុុងល្បឿនលឿនឡេីយ។ អំឡុងពេលហោះក្នុងល្បឿនលឿនជាងសំឡេង3ដង នោះខាងក្នុង និង ខាងក្រៅយន្តហោះបង្កេីតកម្តៅខ្លាំង ដោយសារកម្លាំងគគិចនឹងខ្សល់ ដូច្នេះអាកាសយានិកត្រូវបំពាក់ខោអាវសម្ពាធការពារ និង វ៉ែនតាម្យ៉ាងដែលការពារមិនឱ្យខូចភ្នែក ឬ អាចរលាយគ្រាប់ភ្នែក ។
គួរឱ្យសោកស្តាយយន្តហោះSR-71នេះត្រូវបានសហរដ្ឋអាមេរិចបោះបង់នៅឆ្នាំ1998ដោយយសារបច្ចេកវិទ្យាផ្កាយរណបកាន់តែទំនេីប និង ខ្លាំងដែលអាចសេីបការណ៍យ៉ាងមានសុវត្តិភាព និងមិនគ្រោះថ្នាក់ដូចយន្តហោះ ។ បញ្ជាក់ SR-71នេះមានល្បឿន 3 528km/h ៕(Re-IDIA)