ចិន និង មហាមិត្ត រុស្សីកំពុងតែដាក់គំនាបលើ អាមេរិក ហើយដោយអាមេរិក កំពុងតែភ័យខ្លួនយ៉ាងខ្លាំង….
(វ៉ាស៊ីនតោន)៖ ភាពតានតឹងនៃទំនាក់ទំនងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន លើបញ្ហាជាច្រើនក្នុងនោះរួមមានទាំង COVID-19, ទីក្រុងហុងកុង និងសមុទ្រចិនខាងត្បូងជាដើម បាននិងកំពុងបង្កឱ្យការជជែកដេញដោលយ៉ាងផុលផុសពីការផ្ទុ ះឡើងនូវស ង្រ្គាមត្រជាក់ថ្មីមួយ រវាងមហាអំណាចទាំង២។ ក្រុមអ្នកជំនា ញ ភាគច្រើនយល់ថាស ង្រ្គាមត្រជាក់ថ្មីនេះ គឺខុសគ្នាពីស ង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដោយសារតែពួកគេមើលឃើញពីលទ្ធភាព នៃការផ្ទុ ះទៅជាជ ម្លោះប្រដា ប់អាវុ ធដោយផ្ទាល់រវាងចិន និងអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «មិត្តល្អរបស់លោកពេញៗមាត់» ក្រោយសម្រេចបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ហើយក៏ធ្លាប់សរសើរ និងជឿជាក់ផងដែរថាចិនមានសមត្ថភាពទប់ស្កាត់ការឆ្ល ងរា តត្បា ត COVID-19។ ក៏ប៉ុន្តែ អ្វីៗបាន ផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19។
បើតាមក្រុមអ្នកជំនា ញ ដូចជាលោក Stephen Walt ជាសាស្ត្រាចារ្យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក និងចិន បាន ឈានចូលជើងក្នុងការប្រកួតប្រជែងរយៈពេលវែងនៃការដណ្ដើមឥ ទ្ធិពល និងចក្ខុវិស័យយុទ្ធសាស្រ្តជាច្រើនដែលមិនអាចដើរជាមួយគ្នាបាន ក្នុងនោះរួមទាំងម ហិច្ឆិតា ដែលអាមេរិកមើលឃើញថាចិនមានបំណងគ្រប់គ្រងទ្វីបអាស៊ីទាំងមូល នៅពេលអនាគត។ លោក Stephen Walt បានបន្ថែមថាដូច្នេះថា៖ «ស ង្រ្គាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក មានចំណុចខ្លះដូចគ្នាទៅនឹងស ង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀតដូច្នោះដែរ។
ប៉ុន្តែ វាមិនមានគ្រោ ះថ្នាក់ដូចជាស ង្រ្គាមត្រជាក់ ថ្មីរវាងចិន និងអាមេរិក នាពេលបច្ចុប្បន្ននោះទេ ដ្បិតទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មិនមែនប្រកួតប្រជែងគ្នាត្រឹមតែមនោគមន៍វិជ្ជាឡើយ ពោលគឺសឹងតែ គ្រប់វិស័យជាពិសេសគឺយោធា និងបច្ចេកវិទ្យាតែម្ដង»។