ត្រឹមជាគូរដណ្ដឹងនេងគ្នាទេ តែតារា២គូរនេះមានកូនមុនរៀបការទៅហើយ

(សិល្បៈកម្សាន្ត)៖ តារាសិល្បៈប៉ុន្មានគូនេះមានឈ្មោះត្រឹមគូដណ្ដឹង តែមានផ្ទៃពោះសម្រាលបានកូនប្រុសស្រីជាទីស្រឡាញ់មុនពេលចូលរោងការ ដល់ថ្នាក់ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអ្នកសិល្បៈគឺជាមនុស្សរបស់មហាជន ដូច្នេះហើយរាល់សកម្មភាពរបស់ពួកគេ ត្រូវបានមហាជនតាមដានដូចរឿងភាគអ៊ីចឹង។

ជាក់ស្តែង ជីវិតស្នេហារបស់អ្នកសិល្បៈ២គូរនេះត្រូវបានមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ព្រោះនឹកស្មានមិនដល់ ថាត្រឹមតែគូដណ្ដឹងតែប៉ុណ្ណោះតែ មានផ្ទៃពោះ មានកូនរៀងៗខ្លួនបាត់ទៅហើយ។
១. តារាចម្រៀង ពេជ្រ សូលីកា នឹងគូរដណ្ដឹង ពួកគេបានភ្ចាប់ពាក្យកាលពីទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ដែលមលទល់នឹងពេលនេះ មិនទាន់លេចលឺដំណឹងចូលរោងការទេ តែបែរជានាងមានផ្ទៃ សម្រាលកូនហើយកាលពីថ្ងៃ ទី ១៦ ខែ ឧសភា ឆ្នាំ២០២០នេះដែលបានបង្កជាការភ្ញាក់ផ្អើលខ្លាំងដល់មហាជន ។

២.តារាចម្រៀងលោក ជុំ លីណូ និងគូស្នេហ៍បានភ្ជាប់ពាក្យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២១៩ នៅខេត្តកំពត ក្រោមវត្តមានមេបារចាស់ទុំដឹងលឺទាំងសងខាងទៀតផង។ បើគិតមកដល់ពេលនេះមានរយៈពេលជាង៧ខែប៉ុណ្ណោះ។ ដូច្នេះមានន័យថាគូដណ្ដឹងរបស់លោកមានផ្ទៃពោះមុនពេលភ្ជាប់ពាក្យមុនជាង១ខែ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds