សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យFacebook ឈ្មោះRado SamAun បញ្ជាក់អំពីកាលបរិច្ឆេទរូបថត ដែលComment ចូលក្នុងផេកសម្ដេច

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ Facebook ឈ្មោះRado SamAun ដែលចូលមកComment បញ្ជាក់អំពីកាលបរិច្ឆេទរូបថតរបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រសិនបើដឹង ដោយសម្ដេចថ្លែងថា នេះជារូបថតដែលសម្ដេចមិនដែលបានឃើញ ហើយមិនដែលបានដឹងថាថតនៅឆ្នាំណានិងនៅកន្លែងណា។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា យប់មិញបន្ទាប់ពីខ្ញុំបង្ហោះការវាយកូនគោល ខ្ញុំទទួលបានរូបថតខ្ញុំនិងភរិយាមួយសន្លឹកតាមរយៈ Facebook ឈ្មោះRado SamAunដែលចូលមកComment ។ នេះជារូបថតដែលខ្ញុំមិនដែលបានឃើញហើយមិនដែលបានដឹងថាថតនៅឆ្នាំណានិងនៅកន្លែងណា។

សម្តេចតេជោបន្តថា ប្រសិនលោកRado SamAun អាចជួយប្រាប់ខ្ញុំបានខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះមើលទៅដូចជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេងដែលពាក់សុទ្ធតែវ៉ែនតាខ្មៅ និងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថាថតនៅពេលណានិង ថតនៅកន្លែងណា។

គួរបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលអបដោយរូបភាពវាយកូនហ្គោល សម្ដេចតេជោបានសរសេរថា ឆ្លៀតហាត់ប្រាណវាយកូនគោលនៅទីលានវាយកូនហ្គោលក្បែរផ្ទះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds