ដីនៅតំបន់ព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ កំពុងហក់ឡើងថ្លៃខ្លាំង ក្រោយគម្រោង​ធំៗរីកដុះដាល

(ភ្នំពេញ)៖ តម្លៃ​ដី​ធ្លី​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​តំបន់​ទួល​អំពិល​រហូត​ដល់​តំបន់​កំពង់ហ្លួង​ កំពុង​តែ​មាន​សន្ទុះ​ទីផ្សារ​យ៉ាង​ខ្លាំង​ ទោះ​បី​ជា​មាន​ការ​ប៉ះពាល់​បន្ដិច​ពី​ជំងឺឆ្លង​កូវីដ​១៩​ក៏ដោយ។ អ្វី​ដែល​ពិសេស​ពុក​ម៉ែ​បង​ប្អូន​ដែល​មាន​ដី​នៅ​តំបន់​នោះ​កំពុង​តែ​មាន​ទឹកមាត់​លេបញញឹម​បិទមាត់​មិន​ជិត​នោះទេ ក្រោយ​ផ្លូវល្បឿនលឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត និង​គម្រោង​ធំៗ​កំពុង​តែ​អភិវឌ្ឍន៍​នៅ​ទីនោះ។ ដោយ​សារ​តែ​មាន​ការអភិវឌ្ឍន៍ និង​ដី​ហក់​ឡើង​ថ្លៃ​នៅតំបន់​នោះ​ហើយ​ទើប​មាន​ក្រុម​ហ៊ុន​យក្ស​ពុះដីឡូតិ៍លក់​ដែល​មាន​ឈ្មោះ​ថា Big Land City ដោយ​ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​ខ្លួន​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ គ្រប់​ដណ្ដប់​លើ​តំបន់​ទួល​អំពិល​រហូត​ដល់​តំបន់​កំពង់ហ្លួង​សេះស​ តា​​ម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ជា​ច្រើន​ហិកតា។

ជាមួយ​​ផ្លូវ​កៅស៊ូ​រលោង​ស្អាត​ចរាចរ​ទៅ​មក​ងាយ​ស្រួល​ផងរឹត​តែ​ធ្វើ​ឲ្យ​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​មួយ​នេះ​ទួល​បាន​ការ​ចាប់​អារម្មណ៍​​​​យ៉ាង​ខ្លាំង ដោយ​នៅ​ពេល​អនាគត​តំបន់​ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​អតីត​ក្រុង​​ឧត្ដុង​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ នឹង​ក្លាយ​ជា​សំណង់​បុរី​ខុន​ដូ​ធំៗ​​ផងដែរ។ ក្រុម​អ្នក​វិភាគ​បាន​ឡើង​ថា អ្នក​មាន​គម្រោង​វិនិយោគ​ដីធ្លី គួរ​បង្វែរ​ទិសដៅ​ទៅ​កាន់​តំបន់​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​វិញ​ ព្រោះ​ទីតាំង​នៅ​តំបន់​នោះ​មិន​ឆ្ងាយពី​ក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ​។ ម្យ៉ាង​ទៀត​ងាយ​ស្រួលធ្វើ​ដំណើរ​ព្រោះ​មាន​ផ្លូវ​ធំ​ល្បឿន​លឿន​ស្រាប់​ដែល​កំពុង​តែ​សាងសង់។ ដូច្នេះ​ពុក​ម៉ែ​បងប្អូន​គួរ​ទិញ​ដីឡូតិ៍​ឬ​ស្រែ​នៅ​តំបន់​នោះ​ ដី​នឹង​ហក់​ឡើង​ថ្លៃ​កប់ពពក​​​ទិញ​ទុក​មិន​ខាត​ឡើយ​មាន​តែ​ចំនេញ។

អ្វី​ដែល​មិន​អាច​មើល​រំលង​​​ឆាប់​ៗ​នេះ​ដី​នៅ​តំបន់​នោះ​នឹង​ខ្លាយ​ទៅ​ជា​ទីតាំង​ស៊ីវីល័យ​សម្បូរ​បែប​មាន​​អគារខុនដូ ផ្ទះល្វែង​ មន្ទីរពេទ្យ សាលារៀន ផ្សារទំនើប​ មិន​ចាញ់​តំបន់​ផ្សេង​ឡើយ។ ដោយ​សារ​តែ​មើល​ឃើញ​ការ​អភិវឌ្ឍន៍​ដែល​លេច​រូប​រាង​នៅ​ទីនោះ​ក្នុង​ពេល​ឆាប់​ៗ​ទើប​ក្រុម​ហ៊ុន Big Land City បាន​ណែនាំ​ដី​ឡូតិ៍​ល្អ​ៗ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចង់​បាន​ដី​ជាប់​ផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​ពី​គីឡូម៉ែត្រ​លេខ​១៣ និង​១៤ ក្នុង​សង្កាត់​សំរោង​ខណ្ឌព្រែកព្នៅ អាច​ទៅ​មើល​បាន​ដោយ​ដី​មាន​ទំហំ ២០០ ម៉ែត្រ គុណ​នឹង​១៥០០ម៉ែត្រ , ១០០ម៉ែត្រគុណ​នឹង​១៥០០ម៉ែត្រ , ១០០០ម៉ែត្រ​គុណ​នឹង​១០០០ម៉ែត្រ, ២០០០ម៉ែត្រ​គុណ​នឹង​២០០០ម៉ែត្រ និង​មាន​ច្រើន​ជម្រើស​ផ្សេង​ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds