មកដឹងតម្លៃខ្លួន ឱក សុគន្ធកញ្ញា មាស សុខសោភា និង ពេជ្រ សោភា ច្រៀងមួយកម្មវិធីស៊ីថ្លៃប៉ុន្មាន
(សង្គមសិល្បៈ)៖ តាមប្រភពពីអ្នករៀបចំកម្មវិធីតន្ត្រីមួយចំនួនបានឲ្យដឹងថា បច្ចុប្បន្ននេះតារាចម្រៀងស្រីដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេគឺអ្នកនាង ឱក សុគន្ធកញ្ញា ឈរនៅលំដាប់លេខ១។ បន្ទាប់ពីនោះគឺ មាស សុខសោភា និងពេជ្រ សោភា។
១. តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ចេញច្រៀងក្នុងមួយកម្មវិធីទទួលបានតម្លៃខ្លួនចន្លោះពី ៣៥០០ ទៅ៥០០០ ដុល្លារទៅតាមទីតាំងជិតឬ ឆ្ងាយទាំងអស់នេះរាប់បញ្ចូលថ្លៃអ្នករាំផងដែរ។ រីឯការច្រៀងក្នុងកម្មវីធីមង្គលការចន្លោះពី ២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ។ បើគិតជាតំលៃនេះគឺសក្ដិសមនឹងកេរ្តិ៍ឈ្មោះជាតារាចម្រៀងជួរមុខលំដាប់ប្រទេសកម្ពុជា។
២. តារាចម្រៀង មាស សុខសោភា ចេញច្រៀងមួយកម្មវិធីទទួលបានតម្លៃខ្លួនចន្លោះពី ៣០០០ ទៅ ៣៥០០ ដុល្លារទៅតាមទីតាំងជិតឬឆ្ងាយ ។ ចំពោះកម្មវិធីខ្លះមានការយោគយល់គ្នាដោយសារតែធ្លាប់រួមការងារជាមួយគ្នារាប់ឆ្នាំតម្លៃខ្លួនអាចចុះក្រោមតិចតួចត្រឹម ២៥០០ ដុល្លារ។
៣. តារាចម្រៀង ពេជ្រ សោភា វិញមិនខុសពី មាស សុខសោភា ឡើយដោយក្នុងមួយកម្មវិធីនាង ទទួលបានតម្លៃខ្លួនចន្លោះពី ៣០០០ ទៅ ៣៥០០ ដុល្លារអាស្រ័យទៅតាមទីតាំងជិតឬឆ្ងាយកម្មវិធីតូចឬធំតែប៉ុណ្ណោះ។ មានកម្មវិធីខ្លះដោយសារតែការស្រឡាញ់រាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក៏មានការបញ្ចុះតម្លៃសល់ត្រឹម២៥០០ ដុល្លារក៏មានដែរ៕