តារាសម្តែងស្រី ដួង ម៉ានិច ក្លាយជាអគ្គនាយិកាវ័យក្មេង ក្រោយបើកសម្ពោធមុខជំនួញធំ១ផ្អើលផ្សារទំនើបអ៊ីអន២

(សង្គមសិល្បៈ)៖ កាលពីពេលថ្មីៗនេះផ្សារទំនើបអ៊ីអនម៉លសែនសុខមានការប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាត់តារាល្បីៗជាច្រើនដួងនិងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើនផងដែរ។ នេះគឺកម្មវិធីសម្ពោធផលិតផលថ្មី Swiss Energy Collagen របស់ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង បំផុតនោះគឺម្ចាស់ក្រុមហ៊ុនមួយនេះ ជាតារាសម្តែងស្រីដ៏ល្បីល្បាញកញ្ញាដួងម៉ានិចផ្ទាល់តែម្តង។

ទាំងអ្នកសារព័ត៌មានទាំងទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេដែលស្ងាត់ៗតារាសម្តែងឆ្នើមរូបនេះបានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen ហើយធ្វើការសម្ពោធយ៉ាងអធឹកអធមកណ្តាលផ្សារទំនើបអ៊ីអនបែបនេះ។ហើយភាពភ្ញាក់ផ្អើលមិនមានត្រឹមតែប៉ុណ្ណឹងទេក្រុមហ៊ុន LGT Global Trading Co., Ltd របស់កញ្ញា​ដួងម៉ានិចបើកឆាកភ្លាមបង្ហាញទូតសុច្ឆន្ទៈចំនួន ៤ រូបព្រមគ្នាតែម្តង ដែលសុទ្ធសឹងជាតារា​ល្បីៗគឺមានលោកនូឧសភា – លោកសាក់ចាដេត – កញ្ញាឈិនមុនីនាថ – និងកញ្ញាខៀវលីលី។

លោកស្រីអគ្គនាយការដួងម៉ានិចបានថ្លែងថានេះគឺជាមុខជំនួញទីមួយហើយដែលខ្លួនបានចាប់ផ្តើមហើយក៏ជឿជាក់យ៉ាងមុតមាំថានឹងទទួលបានការគាំទ្រលើផលិតផលSwiss Energy Collagenដែលក្រុមហ៊ុនខ្លួនបាននាំចូលផ្តាច់មុខក្នុងព្រះរាជាណចក្រកម្ពុជានេះព្រោះតែបានសិក្សាយ៉ាងល្អិតល្អន់ព្រមទាំងបានបើប្រាស់ផ្ទាល់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds