អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៤លាននាក់ ស្លាប់ជាង ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ៧.៨លាននាក់!
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៤៤៥,២៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨០,២៣០នាក់ និងជាសះស្បើយឡើងវិញ ៧,៨៣១,២០០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៥៤៣,៩១០នាក់ ស្លាប់ចំនួន ១៣៩,១១៩នាក់ និងជាសះស្បើយចំនួន ១,៥៩០,៦៦៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៩៣១,២០៤នាក់ ស្លាប់ចំនួន ៧៤,២៦២នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៩៣៧,៤៨៧នាក់ ស្លាប់ ២៤,៣១៥នាក់ និងជាសះស្បើយ ៥៩៣,០៨០នាក់ ៕