រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់៣នាក់
(កំពង់ធំ)៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់៣នាក់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកុមារកំព្រា ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្ត្រីនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាម៉ូតូរ៉ឺម៉ក ពណ៌បៃតង គ្មានស្លាកលេខ បើកពីត្បូងទៅជើង បើកដោយឈ្មោះ លី លៀម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំសៀងក្វៀង ស្រុកកំចាយមា ខេត្តព្រៃវែង មានពាក់មួកសុវត្ថិភាព មុខរបរលក់ដូរ របួសធ្ងន់។ រួមដំណើររួមមាន៖១.ឈ្មោះ គីម រិន ភេទស្រី អាយុ២៨ឆ្នាំ ស្លាប់ នៅពេទ្យ515, ២.ឈ្មោះ នាថ ធារ៉ា ស្រី អាយុ៥ឆ្នាំ ស្លាប់នៅពេទ្យកំពង់ធំ, ៣.ឈ្មោះ លី សា ភេទស្រី អាយុ១ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យគន្ធាកបុប្ផាសៀមរារ, ៤.ឈ្មោះ លី ចាន់នេត ភេទស្រី អាយុ២៤ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យ515។
មន្ត្រីនគរបាលដដែលបន្តថារថយន្តបង្កម៉ាកToyotahaiyas ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4217 បើកពីជើងទៅត្បូង បើកដោយជនមិនស្គាល់អត្តសញាណ (រត់គេច) ៕
(ប្រភពពីផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ ព្រួញទេព