លោក កឹម សុខា ទៅអុចធូបក្នុងពិធីបុណ្យខួប៤ឆ្នាំនៃការបាត់បង់ជីវិតលោកបណ្ឌិត កែម ឡី

(ភ្នំពេញ) ៖ លោកកឹម សុខា ប្រធានអតីតប្រឆាំងចូលរួមក្នុងពិធីបុណ្យខួប៤ឆ្នាំ នៃការបាត់បង់ជីវិតរបស់លោក បណ្ឌិត កែម ឡី នៅស្រុកកំណើតរបស់គាត់ ។យោងតាមបណ្តាញសង្គមរបស់លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានសរសេរនៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា លោក កឹម សុខា បានប្រាប់យើងខ្ញុំថា ការតម្កល់ចិត្តឲ្យរឹងមាំ ការអត់ធ្មត់ ការមិនគុំគួនសងសឹក និងអហិង្សា ដែលគាត់ប្រកាន់ខ្ជាប់បាន ដោយសារគាត់ យល់ដឹង និងមានជំនឿយ៉ាងមុតមាំនូវ «ព្រះធម៌ត្រៃលក្ខណ៍ គឺជាច្បាប់ធម្មជាតិ »ដែលព្រះសាម្មាសម្ពុទ្ធិទ្រង់ត្រាស់ដឹង និងបានសម្តែង ៖ អនិច្ចំ: ជីវិតមិនទៀងទាត់ អ្វីៗតែងតែមានការផ្លាស់ប្តូរ ។ 

ទុក្ខំ: មានជីវិត គឺមានទុក្ខ មិនថាអ្នកតូច ធំ មាន ក្រឡើយ ។ អនត្តា: អ្វីៗមិនមែននៅជារបស់យើង។ទ្រព្យសម្បត្តិ បុណ្យស័ក្តិពេលស្លាប់ទៅមិនអាចស្ពាយយកទៅជាមួយបានទេ មានតែកម្មផល(អំពើល្អឬអំពើអាក្រក់)ទេ ដែលតោងទៅជាមួយ ។ ហើយអ្វីដែលនៅសល់នោះ គឺកេរ្តិ៍ឈ្មោះស្អុយឬក្រអូប គួរឲ្យគេស្អប់ខ្ពើមឬគួរឲ្យគេគោរពស្រឡាញ់ អាស្រ័យលើអំពើរបស់យើងពេលនៅមានជីវិត ដូចបណ្ឌិត កែម ឡី ស្លាប់ពិត មនុស្សជាច្រើននៅតែនឹករលឹកគោរពស្រឡាញ់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds