លោក ពេជ្រ ស្រស់៖ ឈឺរកពេទ្យ មានរឿងរកច្បាប់ ដូច្នេះជួបគ្នា ឯតុលាការ ដើម្បីស្វែងរកយុត្តិធម៌ និងការពិត
(ភ្នំពេញ):នៅថ្ងៃទីនៅថ្ងៃទី 10 ខែកក្កដាឆ្នាំ ២០២០ សាលាឧទ្ធរណ៍ មហាអយ្យការភ្នំពេញ បានចេញលិខិតកោះអញ្ជើញលោក ពេជ្រ ស្រស់ ដើម្បីសួរដេញដោលលេីជនត្រូវចោទឈ្មោះ ហ៊ាង គឹមស្រឿន ដែលត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ០៩,ទី១០ ខែតុលាឆ្នាំ២០១៩តាមមាត្រា៨៩៤ និង៨៩៥នៃក្រមព្រហ្មទណ្ឌ។
បេីយោងតាមគេហទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់បានបង្ហោះថា: ឈឺរកពេទ្យ មានរឿងរកច្បាប់ ដូច្នេះជួបគ្នា ឯតុលាការ ដើម្បីស្វែងរកយុត្តិធម៌ និងការពិត
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
គួរបញ្ជាក់ថាលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ និង លោក ថុល សុផាន់ណា ក្រោមការចោទប្រកាន់លើករណីញុះញង់រឿងព្រំដែន ។ តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទទាំងពីរនាក់នេះពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើប្រមាថ» ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ដោយកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសារមួយរិះគន់លើការអនុញ្ញាតឱ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោកសរសេរដូច្នេះថា «ចំពោះនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យ លោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជុំវិញការចុះហត្ថលេខា កំណត់ព្រំដែនរវាង កម្ពុជា-វៀតណាម គឺជាការជួបបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង និងអាចផ្តល់ភាពមិនច្បាស់លាស់ ឬគ្មានបានជាផលវិជ្ជមានណាមួយសម្រាប់ជាតិ នៅក្នុងជំនួបនេះឱ្យប្រាកដសោះឡើយ»។ លោកបន្តថា «ការជួប និងបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយរាជរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំអោយមាន ឯកឧត្តមមន្ត្រីជើងមិនជាប់ដីក្បាលមិនជាប់មេឃ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លេប្រវត្តិសាស្ត្រ ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»៕