ឧកញ៉ា​ឡេង​ ណា​វ៉ា​ត់​ត្រា បាន​នាំតារា​ល្បី​ជាច្រើន​ដួង ​ចេញទៅ​កូរ៉េ​​ ដើម្បី​រាំវង់​ប្រចាំឆ្នាំ​២០១៩ នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ដែលមាន​វង់​ធំជាងគេ​លើ​ពិភពលោក

ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត់​ត្រា នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ប្រមូលផ្ដុំ​តារា​ប្រុស​ស្រី​ល្បី​ជាច្រើន​ដួង ទៅ​ច្រៀង​រាំ​អបអរសាទរ​ឆ្នាំ​ថ្មី​ ជួបជុំ​បងប្អូន​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ នា​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះ។​ នៅក្នុង​ព្រឹត្តិការណ៍​នោះ​ ក៏មាន​ការ​រាំវង់​បំបែក​កំណត់ត្រា​ធំជាងគេ​ ប្រចាំឆ្នាំ​២០១៩​ ផងដែរ​។​

​លោក​ឧក​ញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា ​បាន​ថ្លែង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ល្ងាច​ថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០១៩​ ថា ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អបអរ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី មាន​ការ​ឧ​ប​ត្ត​ម្ភ​គាំទ្រដោយ​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត់​ត្រា នៅ​ប្រទេស​កូរ៉េ នាទី​ក្រុង​ប៊ូសាន ជាពិសេស​នឹង​បាន​រួមគ្នា រាំ​បំបែក​កំណត់ត្រា ប្រចាំឆ្នាំ​២០១៩ នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ដែលមាន​វង់​ធំជាងគេ​លើ​ពិភពលោក​។​

​លោកបាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​រាំលេង​ដោយ​សេរី ជាមួយ​កំពូល​តារាចំរៀង​កំពុង​ពេញនិយម​ ដែលមានដូចជា ឡូ​រ៉ា ម៉ម​, ខេ​ម​, វុ​ទ្ធា​, បាន ម៉ុ​ន្នី​ល័​ក្ខ​, ចាន់ សម័យ មិនតែប៉ុណ្ណោះ​ជួប​ជាមួយបទ​យុវវ័យ កន្ត្រាក់​អារម្មណ៍ យូ​រី Bmo Tampo និងពិធីករ​ប៉ែន​ ចំ​រ៉ុង ផងដែរ។

​សូមបញ្ជាក់ថា កម្មវិធីនេះ ចាប់ពី​ម៉ោង​៤​ល្ងាច ​ដល់​ម៉ោង​១០​យប់ ថ្ងៃទី២០ ខែមេសា​នេះ នៅ​ទីក្រុង​ប៊ូសាន សួនឧទ្យាន សាម​ណាក់ ក្បែរ​ស្ថា​នី​រថភ្លើង​សា​សាង​ (ចូលរួមទស្សនា​ដោយសេរី)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds