លោក SOLSKJAER បន្ទោស​កីឡាករ​របស់​ខ្លួន​ជា​សាធារណៈដោយ​សារ​លទ្ធផល​​នៅ PL និង​ UCL

ក្លឹប Manchester United កំពុង​ឋិត​ក្នុង​ស្ថានភាព​មួយ​លំបាក។ ក្រោយ​ពេល​ដែល​ក្លឹប​នេះ​បាន​បង្ហាញ​ឆន្ទៈ​សម្រុក​ចូល​ទៅ​ក្នុង​ចំណោម​ ៤ក្រុម​នៅ​កំពូល​តារាង​ ពួក​គេ​បែរជា​ជួប​នឹង​ជោគ​វាសនា​មិន​សូវ​ល្អ​ទៅវិញ។បរាជ័យ​​ក្រោម​ស្នាដៃ​ក្លឹប​មួយ​ចំនួន​ដូចជា Wolves, Arsenal និង Barcelona បាន​ធ្វើ​ឲ្យ​អ្នក​ចាត់ការ Ole Gunnar Solskjaer ជួប​នឹង​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយជា​បន្ទាន់។

កីឡាករ​របស់គាត់​មិន​បាន​ឆ្លើយ​តប​តាមការទាមទារ​របស់គាត់​នោះទេ ហើយ​គាត់​ក៏​មិន​ក្រែងញញើត​ដែរក្នុងការ​និយាយ​ឲ្យ​ពួក​គេ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​បិសាច​ក្រហម​ត្រូវ​ធ្លាក់​ចេញពី​ការ​ប្រកួត​ឆេម​ពានស៍​លីគ​ដោយ​ចាញ់​ក្លឹប Barcelona។

អ្នកចាត់ការ​រូប​នេះ​បាន​លើក​ឡើងថា៖ “កីឡាករ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញចិត្ត​ចំពោះ​អត្ត​ចរិត​របស់​ពួក​គេ”។

“ប៉ុន្តែ​ក៏​មាន​កីឡាករ​មួយ​ចំនួន​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើការ​ស្វ័យ​ពិចារណា​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់គេដែរ”។

“ខ្ញុំ​បាន​​ជជែកជាមួយ​ពួក​គេ​ដោយ​ផ្ទាល់ ដែល​ក្នុង​នោះ​ក៏​មាន​ Anthony Martial ផងដែរ ហើយ​ពួក​គេ​ដឹង​ថា​ក្លឹប​ចង់​បាន​អ្វី​ខ្លះពី​ពួកគេ”

“កីឡាករ​គ្រប់រូប​ដែល​លេង​ឲ្យ​ក្លឹប Manchester United ត្រូវ​សម្រេច​លទ្ធផល​ដើម្បី​អាច​បន្ត​លេង​ក្នុង​ក្រុម​នេះ​បាន ហើយ​ Anthony ក៏​មិន​ខុស​ពី​កីឡាករ​ខ្សែ​ប្រយុទ្ធផ្សេងៗ​ទៀត​ដូចជា Marcus Rashford, Romelu Lukaku និង Alexis Sanchez ដែរ គឺ​យើង​អាច​ជ្រើស​រើស​យក​អ្នក​ណា​មក​លេង​ក៏បាន”។

អត្ថបទ៖ គឹមស្រ៊ិន

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds