សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើសុំឲ្យមានស្តង់ដាអនាម័យ៣កម្រិត នៅពេលបើកសាលាឡើងវិញ
(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២:៣០នាទីរសៀល នៅទីស្នាក់ការសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងវិទ្យាល័យបឹងត្របែក បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជា អនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានគណៈប្រតិបត្តិ និង ម្ចាស់គ្រឹះស្ថានសិក្សាដែលជាសមាជិកនៃសមាគម ហើយបានពិភាក្សាគ្នាយ៉ាងផុលផុស។
លទ្ធផលកិច្ចប្រជុំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាមានដូចខាងក្រោម ៖
១. គាំទ្រក្រសួងអប់រំលើការបើកសាលាឡើងវិញ
ជា៣ដំណាក់កាល
២. ស្នើសុំឲ្យមានស្តង់ដាអនាម័យសម្រាប់ការបើក ឡើងវិញនៅក្នុងតំណាក់ការទី២។ ស្តង់ដាអនាម័យ
គួរមានជា៣កម្រិត៖
ក. កម្រិតមតេ្តយ្យ និងបឋមសិក្សា
ខ. កម្រិតវិទ្យាល័យ
គ. កម្រិតឧត្តមសិក្សា
៣. សំណូមពរជួយ៖
ក. ពន្យារការបង់ប្រាក់ដើម និងការប្រាក់១ឆ្នាំ
ខ. បន្ថយអត្រាការប្រាក់
គ. សុំខ្ចីបន្ថែមដោយមិនចាំបាច់មានវត្ថុបញ្ចាំ
ឃ. សុំកុំទម្លាក់ក្រេឌីត៕