ថ្មីទៀតហើយ ឱក សុគន្ធកញ្ញា ត្រូវឪពុកបង្កើតប្រាប់តារាចម្រៀង អៀង ស៊ីធុល ថាជាកូនមិនស្គាល់បាបបុណ្យ

(សង្គមសិល្បៈ) ៖ រឿងរ៉ាវក្ដៅគគុករវាងតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និងឪពុកមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ក្រោយលោក ឱក បូនី បង្ហោះសារថា៖“ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ”។

បន្ទាប់ពីលោក ឱក បូនី ត្រូវជាឪពុកបង្កើតបង្ហោះសារបែបនេះរួចមកគេមិនបានឃើញ ឱក សុគន្ធកញ្ញា ផ្ទុះប្រតិកម្មឬចេញមុខបកស្រាយអ្វីឡើយ។ ផ្ទុយទៅវិញបែរជាមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលមកខមមិន ជាច្រើន មានទាំងការគាំទ្រនិងរិះគន់។ ក្នុងនោះក៏មានតារាចម្រៀងលោក អៀង ស៊ីធុល អតីតប្រធានសមាគមសិល្បករខ្មែចូលទៅខមមិនផងដែរ។ក្រោយពីឃើញលោក អៀង ស៊ីធុល ចូលទៅខមមិនរួចមកភ្លាមៗនោះលោក ឱក បូរី ត្រូវជាឪពុកបង្កើត ឱក សុគន្ធកញ្ញា បានឆ្លើយតបថា៖“បងពិតជាសោកស្តាយណាស់ ហេតុផលប្រាកដជាមាន តែបើជាកូនដែលកតញ្ញូ ដឹងល្អ អាក្រក់ បុណ្យបាប មិនអ៊ីចឹងទេតែនេះវាមិនដឹងបាបដឹងបុណ្យទេ ទើបវាមានគំនិតបែបនេះ”។ ជាចុងក្រោយលោកឱក បូនី បានសរសេរបន្ថែមថា “ទឹកចិត្តឪពុក មិនចង់បង្ខូចកិត្តិយសកូនទេ និងមិនចង់បានអ្វីពីកូនទេ តែមិនចង់ឱ្យកូនសាងបាបកាន់តែជ្រៅ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds