ចន ច័ន្ទលក្ខណា ទម្លាយអារម្មណ៍ចំពោះអតីតប្តីខ្ទិចខ្ទីគ្មានសល់ និងសុំបញ្ឈប់ទង្វើរជាសត្រូវមកសាបព្រួសលើគ្រួសារខ្លួនទៀត
(សង្គមសិល្បៈ)៖ក្រោយពីមានការលែងលះគ្នាអស់រយៈពេលជាយូរជាមួយអតីតប្ដីលោកយុត្ថារ៉ា ឆានី នោះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយពីទំនាក់ទំនងគ្រួសារខ្លួន ជាមួយអតីតប្ដីរូបនេះ ខ្ទិចខ្ទីគ្មានសល់។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍របស់ខ្លួនអមដោយរូបភាពបង្ហាញពីទំនាក់ទំនងរវាងគ្រួសារអ្នកនាង ជាមួយអតីតប្ដីបែបនេះថា «ព្រោះតែមានសន្តិភាពនៃជីវិតលែងលះ ទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបងប្អូន»។ អ្នកនាងបានបន្ថែមថា « សូមបញ្ឈប់ទង្វើជាសត្រូវរបស់ខ្លួន ហើយយកមកសាបព្រួសលើគ្រួសារពួកខ្ញុំទៀត យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់អោយពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន»។ គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅចំពោះមុខ មេធាវី អ្នកនាង ក្រោយពីពួកគេរស់នៅមិនចុះសម្រុងនឹងគ្នានោះ៕