តារាសម្តែង កញ្ញា ស៊ីន យូប៊ីន ក្លាយជាម្ចាស់ដៃគូសហការផលិតផលប្រ៊េន NACECA និង SHIN YUBIN លើផលិតផលសាប៊ូកក់សក់ថ្មីមានគុណភាពខ្ពស់ SUPPLE
(សិល្បៈកម្សាន្ត) ៖ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថាថ្មីៗមកនេះកញ្ញា ស៊ីន យូប៊ីន គឺជា តារាសម្តែងដែលមានភាពជោគជ័យផ្ទួនៗទាំងការងារសិល្បៈ និងមុខជំនួញ ដោយបានប្រកាសបើកមុខជំនួញថ្មីក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ Premium ដែលទទួលបានការគាំទ្រជាខ្លាំងទោះជាទើបតែបើកដំណើរការក្តី ។
យ៉ាងណាមិញកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅបន្ទប់សាលប្រជុំ Ballroom សណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល ភូគីត្រា កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលជាថ្មី ក្រោយកញ្ញាបានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការថា កញ្ញាបានបើកមុខជំនួញថ្មីមួយទៀតហើយក្នុងនាមជាម្ចាស់ផលិតផល ដោយចាប់ដៃគូសហការរវាង NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មីសន្លាងមួយមានឈ្មោះថា SUPPLE ។
តាមរយៈការរៀបរាប់របស់កញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ កញ្ញាសង្ឃឹមថា ប្រ៊េនសាប៊ូកក់សក់នេះនឹងទទួលបានការគាំទ្រ ព្រោះតែ SUPPLE SHAMPOO គឺជាផលិតផលរបស់ប្រទេសកូរ៉េ មានគុណភាពខ្ពស់ រូបមន្តមកពីអឺរ៉ុប ដែលមានឯកទេសខាងសរសៃសក់លើពិភពលោក ហើយការដែលនាំចូលផលិតផលនេះ គឺកញ្ញាបានសិក្សាយ៉ាងល្អិតល្អន់ថា នេះជាផលិតផលល្អ និងពិសេសសម្រាប់តម្រូវការបញ្ហាសរសៃសក់របស់ទីផ្សាប្រទេសកម្ពុជាតែម្តង ។
កញ្ញាឱ្យដឹងបន្ថែមទៀតថា «សម្រាប់ យូប៊ីន ផ្ទាល់គឺជឿជាក់លើផលិតផលនេះ ព្រោះបានសាកល្បងប្រើប្រាស់រួចហើយ គឺជឿជាក់ទាំងគុណភាព ទាំងក្លិន និងទាំងការវេចខ្ចប់បានល្អ ហើយជាផលិតផលដែលផលិតនៅប្រទេសកូរ៉េ ទើបសហការគ្នានាំចូលផលិតផលនេះមកចែកចាយនៅក្នុងប្រទេសកម្ពុជា» ។ យូប៊ីន បញ្ជាក់ទៀតថា «នេះជាការចាប់ដៃគូសហការលើកដំបូងបំផុតជាមួយបងស្រី ទេព សក្តិលីនដា ព្រោះថា យូប៊ីន ធ្លាប់ប្រើផលិតផលរបស់ NACECA ដែលមានគុណភាព មានសុវត្ថិភាព និងជាក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ ហើយ យូប៊ីន ក៏ជាអ្នកដំណាងផលិតផលរបស់ NACECA កន្លងមកផងដែរ» ៕