ផេក ផលិតកម្ម មរតក មេឌៀ បន្តបង្ហោះបទចម្រៀងដែលមហាជនកំពុងប្រតិកម្ម

(ភ្នំពេញ) ៖ ផេក របស់ផលិតកម្ម មរតក មេឌៀ (Morodok Media) បន្តបង្ហោះផ្សាយនូវបទចម្រៀងរបស់ខ្លួន បើទោះបីជាមានប្រតិកម្មពីមហាជន និងរដ្ឋបាលខេត្តព្រៃវែង ស្នើសុំចាត់វិធានការចំពោះផលិតកម្ម នេះក៏ដោយ។
នៅថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ គេនៅតែសង្កេតឃើញបទចម្រៀង ដែលមានចំណងជើងថា អ្នកព្រៃវែងអាក្រក់ត្រង់ណា ដែលធ្វើឲ្យមហាជនប្រតិកម្ម នៅតែមានបង្ហោះក្នុងបណ្ដាញសង្គមហ្វ៊េសបុក និងយូធូប ដដែល និងពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ។

នាពេលថ្មីៗនេះ មហាជនជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលសម្ដែងបទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ។ នៅក្នុងការសម្ដែងនោះ ត្រូវបានអ្នកដើរតួបញ្ចេញពាក្យសម្ដី និងកាយវិការ មើលងាយដល់អ្នកខេត្តព្រៃវែង ជាដើម។សូមបញ្ជាក់ដែរថា ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រៃវែង បានចាត់ទុកបទចម្រៀងនេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ជាដើម។ រដ្ឋបាលខេត្តព្រៃវែង ក៏បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការ ចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីដេអូ បទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds