ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀនប្រព្រឹត្តនៅក្លឹបកម្សាន្តរ៉ុក​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ខ្លាំង​របស់​លោក​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

 

​ការ​ឃាត់ខ្លួន​នេះ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ ចំណុច​ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​មុខ​អាគារ​L​ សង្កាត់​ ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ ចាត់ចែង​ និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​ សារធាតុ​ញៀន​ និង​សមគំនិត​ ប្រព្រឹត្ត​នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​ ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​មុន្នី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​៣០៣​ «​ធ​»​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៩​ ចេញ​ដោយ​លោក​ សេង​ លាង​ ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

ជន​ត្រូវ​ចោទ​ឈ្មោះ​ ហុ​ក​ សម្បត្តិ​ ហៅ​ សម្បត្តិ​ ភេទ​ ប្រុស​ អាយុ​ ១៩​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ លក់ដូរ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​លេខ​២៤៧​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

(ប្រភពព័ត៌មានយោងទៅតាមផេករបស់អគ្គស្នងការនគរបាលជាតិ)

អត្ថបទដកស្រង់ដោយ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds