រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និងKTVឡើងវិញ ប៉ុន្តែ​ត្រូវគោរព​…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើក​កិច្ច​ប្រជុំ​ពេញអង្គ​​គណៈ​រដ្ឋមន្ត្រី​

​​​ក្រោម​អធិបតី​ភាព​​​​​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ២-សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ៣-បញ្ហាផ្សេងៗ​។

នៅក្នុងកិច្ចប្រជុំនោះផងដែរ រាជរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​បណ្តា​កាស៊ីណូ​នៅ​ភ្នំពេញ​(​ណាហ្គា​វើ​ល​)​ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាម​តំបន់​ព្រំដែន​និង​ទីតាំង​ផ្សេងទៀត​ដោយ​ឱ្យ​ម្ចាស់​កាស៊ីណូ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ឬ​អនុស្សរណៈ​ ជាមួយ​ក្រសួងសុខាភិបាល​ (​ឬ​មន្ទីរ​សុខាភិបាល​)​ លើ​ការ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​ដែល​បាន​បាត់បង់​ការងារ​មួយរយៈ​កន្លងមក​និង​ជាការ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ផងដែរ​។​

អនុញ្ញាតឱ្យ​អាជីវកម្ម​ក្លឹប​កម្សាន្តនិងKTV ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ឡើង វិញ ​ប៉ុន្តែ​ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds