បុរស​ម្នាក់​គ្រាន់តែប្រពន្ធ​ស្តីបន្ទោស​ ចងក​.ធ្វើអត្តឃាត

​សៀមរាប​៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​ មាន​ករណី​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​ត្រង់​ចំណុចដើម​ចាន់​រី​ជាប់​របង​ពេទ្យ​កុមារ​គន្ធ​បុប្ផា​ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ខេត្ត​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ណុ​ប​ សារៈ​ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​៖​ដោយ​ការ​ស្រាវជ្រាវ​របស់​កម្លាំង​នគរបាល​ក្នុង​ករណី​នេះ​មក​ដល់​វេលា​ម៉ោង​១៦​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​យើង​បាន​ស្គាល់​អត្តសញ្ញាណ​របស់​សព​ហើយ​សព​ឈ្មោះ​ លី​ ម៉ា​ន់​ថង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទំនប់​ក​៥​ សង្កាត់​ ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។​

​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​សព​ឈ្មោះ​ ហុ​ក​ អាង​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ បានអោយ​ដឹង​ថា​ប្តី​របស់​ខ្លួន​បាន​មក​ពី​ខេត្តបន្ទាយមានជ័យ​តាំងពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ដោយសារ​ខ្លួន​ជា​ប្រពន្ធ​សម្រាលកូន​ត្រូវ​វះកាត់​ទើបត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ ដោយឡែក​ប្ដី​របស់​គាត់​ជា​មនុស្ស​ញៀន​ស្រា​និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ នៅ​យប់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ ប្ដី​របស់​ខ្លួន​បាន​ចេញ​ក្រៅ​ពេទ្យ​លួច​ផឹកស្រា​ប្រហែលជា​ពីរ​ម៉ោង​រួច​ក៏​ចូល​ទៅ​វិញ​ ខ្លួន​ក៏​ស្ដីបន្ទោស​អោយ​ហើយ​ប្ដី​ក៏​ចេញ​មក​ក្រៅ​វិញ​បាត់​រហូត​តែ​ម្ដង​។​ ​សព​កម្លាំង​យើង​បាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​បូជា​នៅ​វត្ត​ប្រាសាទគោក​ចក​ ស្ថិត​ក្នុងភូមិ​វាល​ សង្កាត់​គោក​ចក​ក្រុង​សៀមរាប​ ៕

(ប្រភពព័ត៌មានយោងទៅតាមផេករបស់អគ្គស្នងការនគរបាលជាតិ)

អត្ថបទដកស្រង់ដោយ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds