បុរសម្នាក់យកសាំងបំណងចាក់ដុតផ្ទះចោល បណ្ដាលឲ្យឆេះឆាបរលាកដល់ប្រពន្ធ និងកូន
ខេត្ដកំពង់ស្ពឺ ៖ កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥.៥៥នាទីនៅចំណុចភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ មានករណីហឹង្សារយកសាំងបំណងចាក់ដុតផ្ទះចោល បង្ករដោយឈ្មោះ ចិន ចឺ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកប្រេងសាំងចំណុះ កន្លះលីត្រ ដាក់ក្នុងដបទឹកសុទ្ធ យកទៅចាក់ដុតផ្ទះចោល«ទីតាំងលេងល្បែងបៀរ»និងបានហៀរកំពប់ខ្ទៀតទៅលេីប្រពន្ធឈ្មោះ អាន អេង អាយុ៣៨ឆ្នាំ និងកូនតូចឈ្មោះ ចឺត សំនៀងភេទប្រុស អាយុ មួយខួបកន្លះ បណ្តាលអោយរងរបួសប្រពន្ធរលាកជើងខាងស្តាំ ដងខ្លួន ចង្កេះ ចំណែកកូនតូចរលាកកំប៉ះគូទនឹងកំភួនជើងខាងឆ្វេង។
តាមការបញ្ជាក់ឲ្យដឹងពីនគរបាលថាមុនកេីតហេតុ លោកប្ដីតែងតែហាមប្រាមប្រពន្ធមិនឲ្យទៅលេងបៀរ ព្រោះបាយទឹកមិនសូវបានធ្វេីតាមពេលកំណត់ តែលោកស្រីប្រពន្ធនៅតែលួចបៀរដដែល លេងលក្ខណៈ ២០០ រៀល ៥០០ រៀល ញៀនដោយការអផ្សុក លេងនៅផ្ទះឈ្មោះ កាង ផល ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បញ្ជាក់ផងដែរម្ចាស់ផ្ទះនិងអ្នកភូមិត្រូវបាននគរបាលប៉ុស្តិ៍ធ្លាប់ធ្វើការណែនាំអោយឈប់លេងបៀរព្រោះអាចប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសារ អាចឈានទៅជាអំពេីហឹង្សាក្នុងគ្រួសារ ដោយទ្រាំមិនបាននូវទង្វេីព្រហេីនរបស់ប្រពន្ធ លោកប្ដីចិត្ដខ្លាំងក៏សំរេចចិត្ដទិញប្រេងសាំងកន្លះលីត្រ យកទៅដុតផ្ទះ”ទីតាំងកន្លែងលេងបៀរ”ចោលតែម្ដង។
ក្រោយទិញសាំងរួចក៏ដេីរសំដៅទៅផ្ទះខាងលេីពេលទៅដល់ក៏យកសាំងជះ ចៃដន្យសាំងខ្ទៀតពេញខ្លួនប្រាណប្រពន្ធ និងកូនហេីយក៏កេះដែកកេះបញ្ចេះភ្លេីងបោះបណ្តាលអោយភ្លេីងឆាបឆេះទៅលេីប្រពន្ធនិងកូនតែម្តង ក្រោយហេតុការណ៍ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់និងសង្រ្គោះប្រពន្ធ កូនតូចបានទាន់ពេលវេលា។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដេីម្បីធ្វើការសាកសួរបន្ថែមជុំវិញករណីខាងលើ និងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ មានចំណាត់ការបន្ដ៕
(ប្រភពព័ត៌មានយោងតាមផេករបស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)
អត្ថបទដកស្រង់ដោយ៖ សីហា