ខាត់ សុឃីម បង្ហោះសារមួយដោយភ្ជាប់ជាមួយរូបថតអ្នកម្តាយ១សន្លឹក ឃើញហើយរជួលចិត្ត

(សង្គមសិល្បៈ ) ៖ លោក លាវ ខាត់ ដែលជាឳពុក របស់តារាចម្រៀង ខាត់ សុឃីម បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិពង្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។

អ្វីដែលកាន់តែខ្លោចចិត្តនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍មួយ ដែលលាយឡំជាមួយទឹកភ្នែកថា «កូនទាំង៩នាក់ អត់មានអ្នកណានៅទាន់ដង្ហើមគាត់ទេ សូម្បីតែប្រពន្ធគាត់ ហេីយខាត់ សុឃីមបានបន្តទៀតថា មុននឹងគាត់ស្លាប់មិនដឹងគាត់វេទនាយ៉ាងម៉េចទេ»។ ក្រោយពីការធ្វេីពិធីបុណ្យខួបប្រាំពីរថ្ងៃ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០រួចរាល់ហើយនោះ ស្រាប់តែម្សិលមិញនេះ ឃើញអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតអ្នកម្តាយមួយ សន្លឹក ព្រមទាំងភ្ជាប់សារដ៏ក្តុកក្តួលថា” អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ “។ សារមួយនេះធ្វើឲ្យអ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសបុក ឃើញហើយរំជួលចិត្ត នឹកអាណិតស្រណោះដល់អ្នកម្តាយខាត់ សុឃីម និងក្រុមគ្រួសាររបស់អ្នកនាង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds