អតីតគ្រូ​បង្វឹក Real Madrid ម្នាក់​ថា​មាន​គេ​ប្រាប់​លោក​ពីខ្ទង់​ចំណាយរបស់​ក្លិប​នៅ​រដូវ​កាល​នេះ​

អតីត​គ្រូ​បង្វឹក Real Madrid លោក Fabio Capello បានបញ្ជាក់​ថា​ក្លិប​ចាស់​របស់​គាត់​មាន​លុយ​៥០០លាន​អឺរ៉ូ​សម្រាប់​ចំណាយ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​នេះ។

ស្ដេច​ស​ឆ្នាំ​នេះ​នឹង​បញ្ចប់​រដូវ​កាល​នេះ​ដោយ​គ្មាន​បាន​លិឍពានរង្វាន់​ណា​មយយ​នោះ​ទេ​បូករួម​ជាមួយ​និង​លទ្ធផលពិសេស​ទម្រង់​លេង​ក្រុម​ទាំងមូល​ក៏​មិន​សូវ​ល្អ​ទៀត​នោះ។​ពេល​នេះ​ Real កំពុង​តាម​ពី​ក្រោយ​ក្រុម​កំពូលតារាង Laliga Barcelona ១៣​ពិន្ទុ​ហើយ​ក្លិប​បាន​ធ្លាក់​ចេញ​ពី​ពាន UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្រោម​ថ្វី​ជើង Ajax។

ដោយ​ឡែក​!​ពាន Copa del Rey ត្រូវ​បាន​Barcelona ដណ្ដើម​យកកៅអី​បន្ទាប់​ពី​ឈ្នះ​ទាំង​ពីរ​ជើងនៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ Real Madrid មាន​ទំនាក់ទំនងក្នុង​ការ​ចូលកីឡាករ​មាន​ឈ្មោះល្បី​ក្នុង​ពិភពលោក​ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ Paul Pogba របស់ Manchester United, Eden Hazard របស់ Chelsea…ហើយ​អតីត​គ្រូ​បង្វឹក​លោក Capello រំពឹង​ថា​ក្លិប​នឹង​ចំណាយ​ធំ​។

លោកបាននិយាយ​ក្នុង​កាសែត Sky Sport Italia ថា៖” ពួក​គេ​បានប្រាប់​ខ្ញុំ​ថា Real Madrid មាន​លុយ​៥០០លាន​អឺរ៉ូដើម្បី​ចំណាយ​សម្រាប់​ការ​ចុះ​កុង​ត្រា​កីឡាករ។ ខ្ញុំ​បាន​ទៅ Barcelona កាល​ពី​សប្ដាហ៍​នេះហើយ​មនុស្ស​ម្នាក់​ដែល​ដឹង​ពី​ Real Maddrid ច្បាស់​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ”៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds