គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងនីតិវិធីបបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប  បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅតាមរាជធានី ខេត្ត និងនៅតាមគណៈកម្មការរៀបចំបោះឆ្នោតរាជធានី ខេត្ត (គធ.ខប) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ

ម្យ៉ាងវិញទៀតគោលដៅ នៃការពិនិត្យ កែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ ការប្តឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ ជនណាក៏ដោយ ក៏អាចមានសិទ្ធិប្តឹងតវ៉ា ឬ ប្ដឹងជំទាស់ទាក់ទង ទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបានដែរ ពោលគឺក្នុងរយៈពេល ០៥ថ្ងៃ យ៉ាងយូរបំផុតបន្ទាប់ពីថ្ងៃដែលបិទផ្សាយ៕

(ប្រភពព័ត៌មានយោងតាមផេករបស់ គ.ជ.ប)

អត្ថបទដកស្រង់ដោយ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds