កីឡាករជម្រើសជាតិប៉ាគីស្ថាន​កំពុងព្រួយបារម្ភពេលប៉ះកម្ពុជាខ្លាច​ធ្លាក់ចេញ​ពីការ​ប្រកួត​ជម្រុះ World Cup ទាំងមិន​បាន​ប៉ះបាល់

កីឡាករ​ជម្រើស​ជាតិ​ទាំងអស់​កំពុង​សង្ឃឹមថា​ ពួក​គេ​នឹង​បាន​លេង​ ទោះ​បី​ជាបាន​ដឹង​ពី​គូ​ប្រកួតរួច​ទៅ​ហើយ​ក៏​ដោយ! ប៉ុន្តែ​ការ​បន្សល់​ទុក​នូវ​បញ្ហា​មិន​ច្បាស់​លាស់​ថា ​តើ​ពួក​គេ​អាច​លេង​បាន​ឬ​អត់។ បើ​មិន​បាន​លេង​! ប៉ាគីស្ថាននឹង​ធ្លាក់​ចេញ​ពី​ការ​ប្រកួតប្រជែង​ពាន​រង្វាន់ 2022 FIFA World Cup និង​ពាន​រង្វាន់ 2023 AFC Asian Cup ដោយ​មិន​បាន​ប៉ះ​បាល់​លើ​ទីលាន។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិប៉ាគីស្ថាននឹង​ជួប​វិបត្តិ​កាន់​តែធ្ងន់​ ប្រសិន​បើ​ជម្លោះ​នៃ​ការ​គ្រប់​គ្រងរបស់​សហព័ន្ធកីឡាបាល់​ទាត់​ប៉ាគីស្ថាន​មិន​ទាន់​បាន​ដោះ​ស្រាយរួច។ គេ​សង្ឃឹម​ថា​ប៉ាគីស្ថាន​នឹង​បាន​លេង​ទល់​នឹង​កម្ពុជា​ក្នុង​ជម្រុះ​ World Cup និង​ AFC Asian Cup ​ជុំដំបូង​២​ជើង​ក្នុង​ខែ​មិថុនា​ ​។

មិនត្រឹមតែមានភាពមិនច្បាស់លាស់ចំពោះការចូលរួមរបស់ប៉ាគីស្ថាននោះទេ។ មានភាពមិនប្រាកដប្រជាផងដែរ ទាក់ទងនឹងចំនួននៃក្រុមនៅ World Cup ដែលស្ថាប័នបាល់ទាត់ពិភពលោក FIFA ធ្វើការសម្រេចមួយថ្ងៃមុនការប្រកួតជម្រុះតំបន់​អាស៊ីចាប់ផ្តើមនៅថ្ងៃទី 6 ខែមិថុនា ថាតើការប្រកួតកីឡាបាល់ទាត់របស់ខ្លួននឹងត្រូវកើនឡើងដល់ 48 ក្រុមឬនៅតែជាព្រឹត្តិការណ៍ 32 ក្រុមដដែល។

សហព័ន្ធកីឡាបាល់ទាត់​អាស៊ី(AFC)បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា នឹង​បង្ហាញ​ពី​ការ​បន្ថែម​ក្រុមក្នុង​ World Cup នៅ​ដំណាក់​កាល​ចុង​ក្រោយជិត​ដល់​វគ្គ​ជម្រុះ​ ហើយ​កៅអី​៤កន្លះ​ដែលទ្វីបអាស៊ី​មាន​ក្នុង​ដៃ​បច្ចុប្បន្ន​​ អាច​នឹង​ឡើង​ដល់​៨។​ អញ្ចឹង​ក៏​ដោយ​!​ទោះ​បី​ជា​បង្កើន​ក្រុម​ ឬរក្សា​ដដែល ​ក៏​គ្មាន​ផល​ប៉ះពាល់​ដល់​ជម្រើស​ជាតិប៉ាគីស្ថាន​ដែល​ជា​ជម្រើស​ជាតិ​ឈរ​ក្នុង​លំដាប់​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ FIFA ទាប់​ជាង​គេ​ទាំ​ង១២​ស្រ​បពេល ដែល​ជម្រើស​ជាតិ​មួយ​នេះ​នឹង​ត្រូវ​ប្រកួតទល់​នឹង​កម្ពុជា​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកថ្ងៃ​ទី​០៦​មិថុនា។

ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Lahore ថ្ងៃ​ទី​១១​ខែ​មិថុនា បើ​យោងតាម​កាលវិភាគ​ ប៉ុន្តែគេ​មិន​ទាន់​ដឹង​ថា​បាន​លេង​ឬ​ក៏​អត់​ផង​ប្រសិន​បើ​ក្រុម​ត្រូវ​បាន​ដក​ចេញ​។ ​បញ្ហា​ជុំ​វិញ​ការ​ទាក់ទង​ជាមួយសហព័ន្ធកីឡាបាល់ទាត់​ប៉ាគីស្ថានអាច​ឲ្យ​គេ​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​អាច​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​ព្រឹត្តិការណ៍ប្រកួតមួយចំនួន​រួច​ទៅ​ហើយ ពិសេស​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ពានរង្វាន់ AFC U-23 Championship កាល​ពី​ខែ​មុន​ហើយ​ការ​ប្រកួតវគ្គ​ជម្រុះ 2020 Tokyo Olympics ក៏​មិន​បាន​លេង​ដែរ។

ប្រធានក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថានកីឡាករ Saddin Hussain បាន​និយាយ​សំដៅ​លើ​ការ​យក​ឈ្នះ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ដំបូង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ាគីស្ថានអាច​ប្រកួត​ប្រជែង​កាន់​តែបាន​យូដើម្បី​ដណ្ដើម​កៅអីទៅ​លេង​នៅកាតារក្នុង​រយៈ​ពេល​៤​ឆ្នាំ​ទៀត។ កីឡាកររូប​នេះ​ថា​៖”​ប្រសិន​បើ​យើង​បាន​លេង​ក្នុង​វគ្គ​ជម្រុះ​ជុំដំបូង វា​នឹង​ល្អ​សម្រាប់​អនាគតបាល់ទាត់ប៉ាគីស្ថាន”។​ ប្រសិន​បើ​យើង​បាន​ចូល​រួម​យើង​ចាំ​បាច់ចាប់​ផ្ដើម​ហ្វឹកហាត់ពី​ខែ​នេះ​ទៅ។​ កម្ពុជា​មិន​មែន​ជា​ក្រុម​ដែល​ងាយស្រួល​យក​ឈ្នះ​នោះ​ទេ ហើយ​យើងត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ធ្ងន់​ពី​ពេលនេះ​ត​ទៅ”។

ការ​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​យ៉េមែន​កាលពី​ឆ្នាំ​២០១៥មិន​ត្រឹម​តែ​ជា​ការ​ឈឺចាប់​សម្រាប់​បាល់​ទាត់​ប៉ាគីស្ថាន​តែ​មួយ​នោះ​ទេ។​ បីខែ​បន្ទាប់​ពី​នោះបញ្ហា​ចម្រូងចម្រាស ពុករលួយក្នុងសហព័ន្ធកីឡាករបាល់ទាត់​ប៉ាគីស្ថាន​ នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយមក​ដល់​ពេល​នេះ។

ជា​ការ​ឈាន​ជើង​ចូល​មក​ដោះស្រាយវិបត្តិបាល់ទាត់​ក្នុង​ប្រទេស​បេសកកម្មស្វែង​រក​ដំណោះស្រាយពី​FIFA/AFC នឹងមក​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ទី​២៨​និង​២៩ឧសភាខាងមុខ។ ប៉ុន្តែប៉ាគីស្ថាន​ត្រូវ​ធ្វើ​ដំណើរ​មក​កម្ពុជា រឿង​នឹងតម្រូវឱ្យបញ្ចប់បេសកកម្មមួយ​នេះ ដោយ​ផ្ដល់របាយការណ៍នៃការរកឃើញការ​ពិន័យ​និង​សំណើផ្សេងៗ​ឲ្យ​បាន​ក្នុងរយៈ​ពេល​៦​ថ្ងៃ ។

Ashfaq-Hussain-Shah

សូម្បីតែនៅពេលនេះ! នៅតែមានការ​ចោទសួរអំពីការផ្តល់មូលនិធិដល់ក្រុមជម្រើស​ជាតិ។ ទាំង FIFA និង AFC បានផ្អាកការផ្តល់មូលនិធិដល់ PFF បន្ទាប់ពី លោក Ashfaq Hussain Shah បានឡើង​កាន់​អំណាចជា​ប្រធានសហព័ន្ធម្នាក់​ឯង ជ្រៀតចូលក្នុង​សហព័ន្ធកីឡាបាល់ទាត់​ប៉ាគីស្ថាន បន្ទាប់ពីមានការបោះឆ្នោតមួយដែលត្រូវបានដឹកនាំ ដោយតុលាការកំពូលកាលពីខែធ្នូឆ្នាំមុន។ FIFA បានហៅការបោះឆ្នោតនោះថាជាការជ្រៀតជ្រែករបស់ភាគីទីបីហើយ​ AFC ទទួលស្គាល់តែតួនាទីដែលដឹកនាំដោយលោក Faisal Saleh Hayat ប៉ុណ្ណោះ។ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន​មាន​ប្រធានសហព័ន្ធ២​នាក់​ហើយ​មនុស្ស​ទាំងពីមិន​ត្រូវ​គ្នា​នោះ​ទេ។

Faisal Saleh Hayat

លើស​ពី​នេះក្រុមដែលដឹកនាំដោយ Hayat មានអារម្មណ៍ថាជម្រើស​ជាតិមានពេលវេលាតិចតួចហើយខ្វះខាតហិរញ្ញវត្ថុ​ ដើម្បីរៀបចំក្រុមសម្រាប់ការ​ប្រកួតជុំដំបូងជាមួយកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ!​គណកម្មការ​រៀប​ចំ​ការ​ប្រកួតដែលដឹកនាំដោយ Ashfaq មានបំណងបញ្ជូនក្រុមទៅក្រុមជម្រើសជាតិមក​ហ្វឹហាត់និងមានការផ្តល់យោបល់ពីផ្នែកផ្សេងមួយចំនួនទៀត ដើម្បីធានាថាក្រុមជម្រើសជាតិនឹងបានលេង។ ដំណោះស្រាយដែលអាចទៅ​រួចគឺថាក្រុមដែលដឹកនាំដោយ Ashfaq ជ្រើសរើសក្រុមកីឡាករ​ជម្រើស​ជាតិដោយរបៀបណា ហើយស្ថាប័នដឹកនាំបាល់​ទាត់​កំពូលដែល​ដឹកនាំដោយលោក Hayat បញ្ជូនក្រុមកីឡមកចូលរួមដែរ​ឬ​ក៏​អត់។

អ្នក​ចាំ​ទី​ជម្រើសជាតិ​ប៉ាគីស្ថានដើម​កំណើត​ដាណឺម៉ាកកីឡាករ Yousuf Butt បាន​និយាយ​ប្រាប់​កាសែត Dawn ថា កីឡាករ​ជម្រើស​ជាតិ​ប៉ាគីស្ថាន​មាន​ដើម​កំណើត​ដាណឺម៉ាក​បាន​គិត​រួច​ទៅ​ហើយ​ពី​រឿង​នេះ។​ “ខ្ញុំ, Hassan Bashir, Yaqoob Butt និងMohammad Ali ស្ថិត​តែ​កំពុង​លេង​លីគ​ដល់​ពាក់​កណ្ដាល​រដូវ​កាល​ប៉ុន្តែ​ពួក​យើង​នឹង​មក​ហ្វឹកហាត់​ហើយ​លេង​ប្រសិន​បើ​មានឱកាសលេង​យើង​អាច​ទៅ​និង​ធ្វើ​ការ​ហោះហើយ​មក​ប៉ាគីស្ថានដើម្បី​ចូលរួម”។

“ អញ្ចឹង​ក៏​ដោយ! កីឡាករ​ដែល​នៅ​ប្រទេសប៉ាគីស្ថានស្រាប់​ត្រូវ​តែ​ចាប់​ផ្ដើម​ហ្វឹកហាត់ទោះ​បី​ជា​មិន​បាន​លេង​កាល​ពី​ខែ​ធ្នូ​ក៏​ដោយ​ពិសេស​ពួក​គេ​ត្រូវ​ការ​ហ្វឹកហាត់​ដែល​មាន​បច្ចេកទេស​ខ្ពស់។​យើង​អាច​មិន​អាច​ទៅ​ហើយ​លេង​ដោយ​គ្មាន​ការ​ហ្វឹកហាត់ត្រឹម​ត្រូវ​នោះ​ទេ។ ក្នុង​ការ​ប្រកួត SAFF Championship កាល​ពី​ឆ្នាំ​មុន​កម្រិតនៃភាព​រឹងមាំ​របស់​ក្រុមហាក់​មិន​ទាន់​បាន​ល្អ​បើ​ទោះបី​ចជាគ្រូ​បង្វឹកបាន​មក​ធ្វើ​ការជាមួយពួក​គេមុន​៤​ខែ​ហើយ​ក៏​ដោយ”។

ស្ថានភាពបច្ចុប្បន្ន!​ក្រុម​ជម្រើស​ជាតិប៉ាគីស្ថានគ្មាន​សកម្មភាព​នោះ​ទេ​ ​ខណៈ​ដែល​គ្រូ​បង្វឹកសញ្ជាតិ​ប្រេស៊ីលលោក Jose Antonio Nogueira ដែល​ត្រូវ​បាន​លោក Hayat ជួល​មក​បង្វឹកកាល​ពី​ឆ្នាំ​មុន​ ត្រូវ​បាន​លា​ឈប់​ពី​ដំណែងបន្ទាប់​ពី​លោក Ashfag ឡើង​ជ្រែក​អំណាច។ បន្ទាប់​ពី​ការ​ប្រកួតពាន​រង្វាន់ជើង​ឯក​អាស៊ីខាងត្បូងកាល​ពី​ឆ្នាំ​មុន ជម្រើស​ជាតិប៉ាគីស្ថាន​ ទើប​លេង​បាន​មួយ​ប្រកួត​ទល់​នឹង​ប៉ាឡេស្ទីនមិត្តភាពអន្តរជាតិកាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៨ប៉ុណ្ណោះ។

តារាបាល់ទាត់​ជម្រើស​ជាតិ​ប៉ាគីស្ថានល្បី​ជាង​គេ​ដែល​កំពុង​លេង​នៅ​ក្លិប Al-Najaf របស់​អ៊ីរ៉ាក់ កីឡាករ Kaleemullah ដែល​ធ្លាប់​ជា​ប្រធា​ក្រុម​ជម្រើស​ចាតិ​តែ​ត្រូវ​បាន​ចាក​ចេញ​ពី​ជម្រើស​ជាតិ​ដោយ​សារមិន​ត្រូវ​គ្នា​ជាមួយ​លោក ​Hayat. គ្មានសុទិដ្ឋិនិយមពី​ការ​ប្រកួត​ជម្រុះ World Cup នេះ​ទេ។

Kaleemullah ខ្សែប្រយុទ្ធជម្រើស​ជាតិប៉ាគីស្ថាន ពាក់អាវលេខ១០

“ ស្ថានភាពមិនសូវល្អ​នោះ​ទេហើយ​ខ្ញុំ​ក៏​មិន​គិត​ថា​ប៉ាគីស្ថាន​បាន​លេងវគ្គ​ជម្រុះ​នេះ​ដែរ”។

កម្ពុជាកំពុង​ដឹកនាំ​ដោយ​អតីតកីឡាករ​ជម្រើស​ជាតិជប៉ុន Keisuke Honda ហើយ​ថ្មី​ៗ​នេះ​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចាញ់នជម្រើស​ជាតិ​បង់ក្លាដេស​ដែល​ជា​គូប្រជែងពាន​រង្វាន់អាស៊ីខាងត្បូងជាមួយប៉ាគីស្ថានកាល​ពី​ខែ​មុន។

អតីត​មន្ត្រី​របស់​សហព័ន្ធកីឡាបាល់ទាត់​ប៉ាគីស្ថាន​លោក Muslim Butt ដែល​ពេល​នេះ​រស់​នៅ​ប្រទេស​កម្ពុជាជឿថានេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ប៉ាគីស្ថាន​អាច​យក​ឈ្នះ​កម្ពុជា​ហើយ។

“ កម្ពុជាគឺ​ជា​ក្រុម​ដែល​ល្អ​មួយ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ពួក​គេមិន​មាន​តិកនិកល្អ​ដូច​កីឡាករប៉ាគីស្ថាន​នោះ​ទេ។ ប៉ាគីស្ថាន​បាន​មកីឡាករ​ល្អដូច​ជា Kaleemullah ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ពិបាក​ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​នាយករដ្ឋមន្រ្តី​លោក Imran Khan ឲ្យ​ជួយធ្វើ​អន្តរាគន៍​ហើយ​ឲ្យ​ប្រាកដ​ថា​យើង​អាចបាន​ចូល​រួម​និង​យក​ឈ្នះការ​ប្រកួត​នេះ”។

ប៉ាគីស្ថាន មិន​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពួក​គេ​នៅ​ឡើយ​ទេ​តែ​ពួក​គេ​សប្បាយ​ចិត្ត​ដែល​ចាប់​ឆ្នោត​មិន​ប៉ះ​ក្រុម​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេម៉ាឡេស៊ី។ ម៉ាឡេស៊ី​ឈរ​លេខ​១៦៨ក្នុង​តារាង​បាល់​ទាត់​ពិភពលោក​ដែល​នឹង​ត្រូវ​ជួប​ក្រុម​នភៅ​អាស៊ីអាគ្នេយ៍ទីម័រខាងកើត​ខណៈ​ក្រុមកោះហ្គាម​ត្រូវ​ប៉ះប៊ូតាន់។ឡាវប៉ះបង់ក្លាដេស​ហើយ​ម៉ុងហ្គោលលីត្រូវ​ជួបប្រ៊ុយណេ​ហើយ​ជម្រើស​ជាតិស្រីលង្កាដែល​ជា​ក្រុម​មាន​ចំណាត់ទាប​ជាង​គេ(២០២)​នៅ​អាស៊ី​ត្រូវ​ប៉ះ​ម៉ាកាវ៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds