ល្បីថានាយ ចឺម និង អូនហ្វា ជិតចូលរោងការឆាប់ៗ ក្រោយចាស់ទុំទាំងសងខាងដឹងឮ
(សិល្បៈកម្សាន្ត)៖ ក្រោយចាស់ទុំដឹងឮទាំងសងខាងពេលនេះល្បីថាតារាចម្រៀងផលិតកម្មសាន់ដេនាយ ចឺម ត្រៀមដឹកដៃតារាបង្ហាញម៉ូដ និងសម្ដែងកញ្ញា គៀត បេឡា ហៅ អូនហ្វា ចូលរោងការក្នុងពេលឆាប់ៗនេះហើយរងចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ។
បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រោយស្រឡាញ់មើលចិត្តថ្លើមគ្នាអស់មួយរយៈរួចមកប្រហែលជាឆ្នាំក្រោយដើមឆ្នាំ២០២១ នាយ ចឺម និង អូនហ្វា ចូលរោងការហើយ ព្រោះចាស់ទុំទាំងសងខាងមិនចង់ទុកយូរតទៅទៀត បើបានរៀបការកាន់តែឆាប់កាន់តែល្អ។ មួយវិញទៀតសូម្បីតែថ្ងៃឡើងគេហដ្ឋានរបស់នាយ ចឺម អូនហ្វា មកចូលរួមដែរតែមិនមែនចូលរួមបែបភ្ញៀវកិត្តិយសធម្មតានោះទេ គឺនាង បង្ហាញឲ្យគ្រប់គ្នាបានដឹងថា រូបនាង ក៏ជាសមាជិកគ្រួសារមួយ របស់នាយចឺមផងដែរ ហើយក៏កាន់តែគ្រប់គ្នា រឹតតែឃើញច្បាស់នឹងភ្នែកថា ស្នេហារបស់ពួកគេ មិនមែនជាស្នេហាកូនក្មេងនោះទេ ដោយចាស់ទុំគ្រប់គ្នាបានដឹង។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃ ពួកគេ ក៏បានទទួលទានអាហារជុំគ្នា ជាមួយនឹងគ្រួសារ ដែលកាន់តែធ្វើឲ្យចំណងស្នេហា របស់ពួកគេ រឹតតែច្បាស់លាស់ បើទោះបីជាកន្លងមក នាយចឺម ជាប្រុសព្រានហើយក៏ធ្លាប់មានរឿងព្រោះតែស្នេហាប៉ះរបស់គេក៏ដោយ។
ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ មិនបានធ្វើឲ្យ អូនហ្វា ដកជើងចេញហើយប្រែចិត្ត ចេញពី នាយចឺមនោះទេគឺកាន់តែស្រលាញ់ និងស្និទ្ធស្នាលមានពេលវេលាផ្អែមល្ហែម ជាមួយនឹងគ្នាលើសដើម។យ៉ាងណាមិញ គេក៏ចង់ឃើញ រោងការរបស់ពួកគេ ថានឹងរៀបចំ ថ្ងៃពិសេសនៅពេលណា ព្រោះថាដំណាក់កាលរបស់ពួកគេ ក៏ឈានដល់ចាស់ទុំហើយដែរ ដូច្នេះវាមិនពិបាកក្នុងការ រៀបការនោះទេ តែមិនដឹងថា សាមីខ្លួន ចង់រៀបការ សាងជីវិតគ្រួសារ នៅអាយុប៉ុន្មាននោះទេ។ ជុំវិញការលើកឡើងខាងលើនេះ នាយ ចឺម និង អូនហ្វា មិនអាចទាក់ទងសុំការបកស្រាយបញ្ជក់បន្ថែមបានទេ៕