មកដឹងតម្លៃពន្ធប្រថាប់ត្រា ៤% និងតម្លៃសេវាសាធារណ ពេលផ្ទេរកម្មសិទ្ធិយានយន្ត
(ភ្នំពេញ)៖ បើទោះក្រសួងសាធារណការ និងដឹកជញ្ជូនតម្រូវឱ្យម្ចាស់យានយន្តទាំងអស់ផ្ទេរកម្មសិទ្ធិ ដោយសុពលភាពនឹងត្រូវផុតនៅថ្ងៃទី៣០ ខែមិថុនា ២០២០ក្តី តែម្ចាស់យានយន្តមួយចំនួននៅមិនទាន់យល់ពីនីតិវិធីនៃការកាត់ឈ្មោះទេ ពិសេសការចំណាយទៅលើការកាត់ឈ្មោះនេះតែម្ដង។ ការកាត់ឈ្មោះគឺតម្រូវឱ្យម្ចាស់យានយន្តចំណាយលើតម្លៃសេវាសាធារណនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងតម្លៃពន្ធប្រដាប់ត្រា៤% ដែលត្រូវបង់នៅអគ្គនាយកដ្ឋានពន្ធដារ។
លោក ហ៊ាង សុធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈបណ្តាញសង្គម Telegram បានឱ្យដឹងថា នីតិវិធីបច្ចុប្បន្ន ការបង់ពន្ធប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធិមានការចែកដាច់ពីគ្នា បានផ្តល់ឱ្យការលំបាក ។ ហេតុនេះក្រសួងបានធ្វើសេចក្តីព្រាងប្រកាសថ្មី ដែលតម្រូវឱ្យមានការបង់ពន្ធប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធជានីតិវិធីតែមួយ ធ្វើមួយកន្លែង និងបង់ប្រាក់តែម្តង ខណៈ ថ្ងៃនេះអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នឹងធ្វើការប្រជុំ ពិភាក្សាលើលំហូរការងារនេះ ទាំងនីតិវិធី ទាំងការប្រើបច្ចេកវិទ្យា ដើម្បីសម្រួលលើការទូទាត់។
ខាងក្រោមនេះគឺជាតម្លៃពន្ធប្រថាប់ត្រាតាមប្រភេទម៉ាស៊ីន និងតម្លៃសេវាសាធារណនៅក្រសួងសាធារណការ និងដឹកជញ្ជូន៖