តើស្ត្រីមានផ្ទៃពោះញាំកាំប្រមាសមុទ្រប៉ះពាល់ដល់សុខភាពទេ?

(សុខភាព)៖ កាំ​ប្រមា​សមុទ្រ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន ហើយ​មាន​ម៉ាក់ៗ​ខ្លះ​ដែល​កំពុង​មាន​ផ្ទៃពោះ​មួយ​ចំនួន​ឃ្លាន​ចង់​ញ៉ាំ​ណាស់​ដែរ តែ​មិន​ហ៊ាន​ប្រថុយ​ញ៉ាំ​ព្រោះ​ខ្លាច​មាន​បញ្ហា។ តើ​ម៉ាក់ៗ​ពពោះ អាច​ញ៉ាំ​អាហារ​សមុទ្រ​កំពុង​ពេញ​និយម​នេះ​បាន​អត់?

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្រ្តី​ពពោះ​ចង់​ញ៉ាំ​កាំប្រមា​សមុទ្រ​នោះ គឺ​អាច​ញ៉ាំ​បាន​ធម្មតា​ទេ គ្រាន់​តែ​ការ​ញ៉ាំ​អាហារឆៅ​អាច​ប្រឈម​បញ្ហា​ឆ្លងមេរោគ។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ព្រោះ​ជា​ទូទៅ ស្រ្តី​ពពោះ​អាច​ញ៉ាំ​អាហារ​ឆៅ​បាន​ខ្លះ ក៏​ប៉ុន្តែ​បើ​គិត​ដល់​សុខភាព និង​ការ​ចម្លង​មេរោគ ម៉ាក់ៗ​ទាំង​ឡាយ​មិន​គួរ​ញ៉ាំ​ទេ។

កាល​ណា​បើ​យើង​ញ៉ាំ​របស់​ឆៅ អាច​បណ្តាល​ឲ្យ​ឈឺ​បាន ហើយ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ពី​បាក់​តេរី​ដែល​មាន​នៅ​ក្នុង​អាហារ​ឆៅ​ទាំង​នោះ​ដូច​ជា៖ E.Coli ,Clostridium ,Yersinia , Salmonella, Listeria​ ជាដើម។ ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds