គណបក្សយុវជនកម្ពុជា ប្រជុំសមាជិកសមាជិកា និងលើកផែនការថ្មីៗរបស់បក្ស ដើម្បីប្រយោជន៍ជូនប្រជាជន
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៨ មិថុនា ២០២០ គណបក្សយុវជនកម្ពុជាបានប្រជុំសមាជិកសមាជិកា និងលើកផែនការថ្មីៗរបស់បក្ស។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរនៅលើ Facebook របស់លោកថា «នៅព្រឹកនេះ ខ្ញុំជួបប្រជុំជាមួយថ្នាក់ដឹកនាំ បក្សយុវជនកម្ពុជាតាមបណ្តាខេត្តទាំង ១៧ និងតាមបណ្តាស្រុកនៅក្នុងទូទាំងប្រទេសកម្ពុជា ហើយនៅក្នុងកិច្ចប្រជុំនេះផងដែរ គឺបានសំ
រេចជាឯកច្ឆន្ទបញ្ចូលនូវគោលនយោបាយជាអចិន្ត្រៃយ៍ថ្មីមួយ គឺ គណបក្សយុវជនកម្ពុជា នឹងមានកញ្ចប់ថវិកាទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលប្រទេសជួបគ្រោះអាសន្ន ហើយរបបទ្រទ្រង់ នឹង កំណត់ឲ្យបានយ៉ាងហោចក៏ ៣៥ % នៃប្រាក់ ចំណូលប្រាក់ខែ ប្រចាំខែ របស់ប្រជាពលរដ្ឋខ្មែរ ដោយគិតជាមធ្យមដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋមានលទ្ធភាពដោះស្រាយជីវភាពពេលពលរដ្ឋនិងប្រទេសជួបគ្រោះ អាសន្ននោះ»។
លោកពេជ្រ ស្រស់ បានលើកជាឧទាហរណ៍ថា បើប្រាក់ ខែគោល នៃពលរដ្ឋបាន200$ក្នុងមួយខែគឺយក 200$ x 0.35% = 70 $ ដូច្នេះពលរដ្ឋនឹងទទួលបាននូវថវិកា 70 $ ក្នុង១នាក់នៅពេលគណបក្សយុវជនដឹកនាំប្រទេស៕